ភ្នំពេញ៖ នៅព្រឹកនេះ កញ្ញា រូបស្រស់ដែលជាអតីតតារាសម្ដែងស៊ិចស៊ី ដេននី ក្វាន់ បានដាក់សម្ពោធ ហាងថ្មីរបស់ខ្លួន ថែមទាំងបានឡាយហ្វេសប៊ុក និយាយគ្នាលេងជាមួយហ្វេនអ្នកគាំទ្រ និងបានទម្លាយប្រាប់ត្រង់ៗថា ពេលនេះនាងកំពុងពរពោះកូនដំបូងជាងមួយខែ ជាមួយគូស្នេហ៍ដែលជាថៅកែឃ្លាំងលក់ឡាន។

រឿងនេះ បានធ្វើឲ្យទស្សនិកជនជាច្រើន មានការភ្ញាក់ផ្អើលមែនទែន ព្រោះតែមិននឹកស្មានថាកញ្ញា មានទម្ងន់ទាំងវ័យក្មេងបែបនេះឡើយ។ យ៉ាងណាមិញ អ្នកម្ដាយសម័យថ្មីរូបនេះ ហាក់បីដូចជាមិនខ្វល់អ្វីសោះ ផ្ទុយទៅវិញ នាងបែរជានិយាយថា ការទម្ងន់កូននេះ គឺពិតជានាំលាភសំណាងជូននាងខ្លាំងណាស់ ព្រោះទើបពរពោះមិនទាន់បានពីរខែស្រួលបួលផង នាងនិងគូស្នេហ៍ អាចចាប់ដៃគ្នា គ្រប់គ្រងមុខជំនួញបានយ៉ាងជោគជ័យ ហើយថែមទាំងអាចមានលទ្ធភាពពង្រីកហាងជាបន្តបន្ទាប់ទៀតផង។

គួររម្លឹកដែរថា ដេននី ក្វាន់និងមិត្តប្រុសសំណព្វ បានសាងពន្លកស្នេហ៍នេះជាច្រើនឆ្នាំមកហើយ តួយ៉ាងពួកគេទាំង២ក៏ធ្លាប់ប្រកាសថានឹងរៀបការ នៅពេលមុខជំនួញរបររកស៊ី ពួកគេកាន់តែជោគជ័យ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូទាំងអស់គ្នា (ស្តាប់នាទី ទី១៤ ឡើងទៅ)

ដេននី ក្វាន់
ដេននី ក្វាន់
ដេននី ក្វាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់