ភ្នំពេញ៖ បើទោះបីជា ពិធីការិនីរូបស្រស់ អ្នកនាង អែនជី បានចាកចេញទៅរស់នៅលើទឹកដីសហរដ្ឋហើយក៏ពិតមែន តែប្រជាប្រិយភាពរបស់តារាស្រីរូបនេះ ក៏នៅតែមានសន្ទុះខ្លាំង នៅក្នុងវិស័យសិល្បៈផងដែរ។

ជាក់ស្ដែង កាលពីពេលថ្មីៗ ក្រោយទទួលដំណឹងថា តារាស្រីពូកែសម្ដី អ្នកនាង អែនជី បានត្រលប់មកដល់ទឹកដីខ្មែរភ្លាម មានអ្នកដឹកនាំកម្មវិធីទូរទស្សន៍ជាច្រើន បានទាក់ទងនាងឲ្យធ្វើពិធីការិនី ប៉ុន្តែត្រូវបានតារាស្រីរូបនេះ បែរជាបដិសេធទៅវិញ។

យ៉ាងណាមិញ បើយោងទៅតាមសាររបស់តារាស្រីរូបនេះ បានប្រាប់ពីមូលហេតុថា «មកលេងខ្មែរគឺមកeat មកដើរលេង មកជួបជុំគ្រួសារបងប្អូនមិត្តភក្តិ ការងារសិល្បៈសុំផ្អាកសិនអរគុណ ដល់អ្នកដឹកនាំកម្មវិធីទាំងអស់ ដែលផ្តល់កិត្តិយសដល់នាងខ្ញុំមកពីកត្តាពេលវេលាមិនអំណោយផល អរគុណណាស់ ណាមួយការរកស៊ីក៏រវល់ទៀត »។

ជាមួយគ្នានេះដែរ តារាស្រីរូបនេះក៏សម្ដែងក្ដីរំភើបចិត្តជាខ្លាំង និងថែមទាំងបានថ្លែងអរគុណដល់មហាជន ដែលតែងតែគាំទ្ររូបនាង ហើយនាងសង្ឃឹមថា ពេលមកខ្មែរលើកក្រោយៗ នឹងបានបម្រើអារម្មណ៍ទស្សនិកជនជាថ្មីម្ដងទៀតផងដែរ៕ 

អែនជី
អែនជិ និងស្វាមី
អែនជី និងមិត្តសិល្បៈ
សារ អែនជី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]