ភ្នំពេញ៖ កញ្ញា វ៉ាន់ វល័ក្ខ ត្រូវបានទស្សនិកជន ចាប់អារម្មណ៍ខ្លាំងក្នុងស្នាដៃនៃការសម្ដែងជាតួអង្គបែបកាចយ៉ាងប៉ិនប្រសប់ បន្ថែមជាមួយស្ទីលតែងខ្លួនយ៉ាងស៊ិចស៊ី នាំឲ្យតារាស្រីរូបនេះ កាន់តែត្រូវប៉ាន់ខ្លាំងនឹងការងារសិល្បៈតែម្ដង។

យ៉ាងណាមិញ ទើបតែប្រឡូកអាជីពនេះ មិនបានប៉ុន្មានឆ្នាំផង គេសង្កេតឃើញថា ជីិវិតការរស់នៅរបស់កញ្ញា ហាក់មានភាពសម្បូរបែប ហាយសូខ្លាំង ព្រោះមិនថាសម្ភារៈប្រើប្រាស់ កាបូប ស្បែកជើង ឬឡាន សុទ្ធតែទំនើបៗទាំងអស់។

ដោយឡែក អ្វីដែលធ្វើឲ្យអ្នកគាំទ្រ កាន់តែមានការភ្ញាក់ផ្អើលនោះ សូម្បីក្រវិលពាក់លេងប្រចាំថ្ងៃរបស់នាង ក៏លេងសុទ្ធតែដាំត្បូង ដាំពេជ្រ គ្រាប់ធំៗឡើងចែងចាំងដែរ។ ហើយបើទោះជាមិនប្រាប់ ក៏គ្រប់គ្នាអាចសន្និដ្ឋានបានថា ក្រវិលដែលនាងពាក់លេងនេះ មានតម្លៃថ្លៃកប់ពពកមិនខាន៕

ចង់ជ្រាបច្បាស់តាមដានរូបភាពខាងក្រោម៖

វ៉ាន់ វល័ក្ខ
វ៉ាន់ វល័ក្ខ
វ៉ាន់ វល័ក្ខ
វ៉ាន់ វល័ក្ខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]