បាត់ដំបង៖ កាលពីថ្មីៗ មានរឿងដ៏គួរឲ្យសោកសៅមួយ នៅពេលដែលតារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាស កុមារា ពេជ្រ ថៃ បានបាត់បង់សមាជិកគ្រួសារ ដែលជាជីដូនរបស់ខ្លួន។

ដោយឡែក កាលពីប៉ុន្មាននាទីមុននេះ ផ្អែកលើហ្វេសប៊ុកផេកមួយ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលខ្លាំងមែនទែន នៅពេលដែលឃើញផេកនោះ បង្ហោះរូបមួយសន្លឹករបស់ពេជ្រ ថៃ បួសជាសង្ឃ ដើម្បីសងគុណលោកយាយរបស់ខ្លួន។

យ៉ាងណាមិញ យោងតាមហ្វេសប៊ុកផេកនោះ បានឲ្យដឹងបន្ថែមថា ពេជ្រ ថៃ នឹងបួសជាសង្ឃ ដើម្បីសងគុណលោកយាយរបស់ខ្លួន រយៈពេល៧ថ្ងៃផងដែរ។

ទោះជាយ៉ាងណាក្តី បន្ទាប់ពីឃើញបែបនេះ មហាជនជាច្រើនបានសម្តែងការអាណិតចំពោះប្អូនកាន់តែខ្លាំងឡើងៗ ព្រោះថាមិនគួរណាប្អូន ត្រូវបាត់បង់ម៉ែចាស់របស់ខ្លួនយ៉ាងឆាប់រហ័សបែបនេះទេ៕

ពេជ្រ ថៃ
ពេជ្រ ថៃ
ពេជ្រ ថៃ
ពេជ្រ ថៃបួស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ