ភ្នំពេញ៖ ប្រិយមិត្តប្រហែលជាបានជ្រាបហើយថា តារាសម្ដែងស្រី កញ្ញា អ៊ុន អាលីហ្សា បានត្រលប់មកពីសម្ដែង លើទឹកដីសហរដ្ឋអាមេរិកវិញ កាលពីប៉ុន្មានថ្ងៃមុននេះ ក្រោយចំណាយពេលអស់ជាច្រើនខែនៅទីនោះ។

យ៉ាងណាមិញ សម្រាប់ការចេញទៅសម្ដែងលើទឹកដីអាមេរិកលើកនេះ តារាស្រីរូបស្រស់ កញ្ញា អ៊ុន អាលីហ្សា បានទទួលការគាំទ្រជាខ្លាំង ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅទីនោះផងដែរ។

ជាក់ស្ដែង អ្វីដែលធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលជាខ្លាំងនោះ ក្រោយពេល កញ្ញា អ៊ុន អាលីហ្សា ត្រលប់មកដល់ប្រទេសខ្មែរ មិនទាន់បានកន្លះខែស្រួលបួលផង ស្រាប់តែតារាស្រីរូបនេះ បាននាំយករថយន្តទំនើបតម្លៃរាប់ម៉ឺនដុល្លារ ចូលផ្ទះភ្លែតតែម្ដង ដោយនេះយោងទៅតាមការបង្ហោះរូបភាព និងសាររបស់ តារាស្រីរូបនេះ នៅលើបណ្ដាញសង្គមផងដែរ។

ទន្ទឹមនឹងនេះផងដែរ ក៏មានអ្នកគាំទ្រជាច្រើន បានសម្ដែងការអបអរសាទរ ដល់រូបនាង សម្រាប់សមិទ្ធផលថ្មីមួយទៀត ដែលកើតចេញពីញើសឈាម ដែលតារាស្រីរូបនេះ បានខិតខំប្រឹងប្រែងផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

អ៊ុន អាលីហ្សា
អ៊ុន អាលីហ្សា
អ៊ុន អាលីហ្សា
រថយន្តថ្មី អ៊ុន អាលីហ្សា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ុន អាលីហ្សា