ខ្លោចចិត្ត អាលីហ្សា នៅក្រៅប្រទេស មកមិនទាន់ដង្ហើមម្តាយ បានត្រឹមធ្វើរឿងនេះ

//s9.kh1.co/ad/ad9464b4951dd271a283fb06f4014950c3d14804.jpg
តារា & កម្សាន្ដ

 ២២-ធ្នូ-២០២១ ១២ល្ងាច · ២ ឆ្នាំមុន

ម្តាយគេម្តាយយើង អតីតតារាស្រី អ៊ុន អាលីហ្សា កំពុងរស់នៅក្រៅប្រទេស មកមិនទាន់ដង្ហើមម្តាយ បានត្រឹមធ្វើរឿងនេះ ទាំងខ្លោចចិត្ត

សហរដ្ឋអាមេរិក ៖ ក្រោយពេល សម្រាលកូនស្រីរួចមក អតីតតារាសម្តែងស្រី អ៊ុន អាលីហ្សា បានដកឃ្លាពី ការងារក្នុងវិថីសិល្បៈហើយ បន្តទៅរស់នៅក្រៅប្រទេសជួបជុំគ្រួសារ ឪពុកម្តាយកូន នៅទីនោះផងដែរ ដែលសព្វថ្ងៃនេះ រូបនាងក៏មានភោជនីយដ្ឋានមួយកន្លែងនៅទីនោះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែជាអកុសល កាលពីម្សិលមិញនេះ អតីតតារាសម្តែងស្រីរូបនេះ ត្រូវទទួលដំណឹងយ៉ាងសោកសៅនិងក្រៀមក្រំជាទីបំផុត ខណៈរូបនាងកំពុងរស់នៅឆ្ងាយពីគ្រួសារ មិនអាចទៅទាន់ដង្ហើមចុងក្រោយរបស់អ្នកម្តាយបាន ដោយក្នុងនោះ ត្រូវមហាជន លើបណ្តាញសង្គម បង្ហាញអារម្មណ៍រំជួលចិត្តជាខ្លាំង ក្រោយពេលរូបនាង ទម្លាយរូបថតយំស្រណោះអ្នកម្តាយ។

យ៉ាងណាមិញ ពេលនេះ រូបនេះ បានបង្ហោះសារជាមួយអ្នកម្តាយ ដែលក្នុងនោះ ធ្វើឲ្យបណ្តាអ្នកគាំទ្រ ឃើញហើយរំជួលចិត្តជាខ្លាំង ដោយក្នុងនោះ រូបនាងបានបញ្ជាក់ប្រាប់ថា ៖

អង្គុយស្តាប់សម្លេងម៉ែ ទឹកភ្នែកកូនហូរម៉ែ សួរអូនថាកូនហ៎ស្រលាញ់ម៉ែអត់ កូនស្រលាញ់ម៉ែណាស់ ម៉ែសួរទៀតថាចុះនឹកម៉ែអត់? ពេលនេះ ម៉ែនឹកកូនស្រីម៉ែខ្លាំងណាស់ មិនដឹងថ្ងៃណាម៉ែបានជួបកូនស្រីម៉ែទៀតទេ នៅឆ្ងាយពីម៉ែកំភ្លេចនឹកម៉ែ និងស្រលាញ់ដូចមុនណាកូន កូនចង់ប្រាប់ម៉ែថា មិនថាម៉ែនៅទីណាកូនស្រលាញ់ម៉ែ និង នឹកម៉ែរហូតម៉ែ៕

Un Aliya

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាសម្តែងស្រី អ៊ុន អាលីហ្សា
  តារាសម្តែងស្រី អ៊ុន អាលីហ្សា
  តារាសម្តែងស្រី អ៊ុន អាលីហ្សានិងគ្រួសារ
  តារាសម្តែងស្រី អ៊ុន អាលីហ្សានិងគ្រួសារ
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
អ៊ុន អាលីហ្សា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T