ភ្នំពេញ៖ បន្ទាប់ពីប្អូនប្រុសសំណព្វចិត្តលោក ណុប បាយ៉ារិទ្ធ ពោលគឺលោក នីកូ បានផ្លាស់ទ្រនំមកហង្សមាសតាមបងប្រុស គ្រប់គ្នាសង្កេតឃើញថា ទីផ្សារសិល្បៈតារារូបនេះ កាន់តែហក់ខ្ពស់ខ្លាំងឡើង គួរឲ្យកត់សម្គាល់តែម្ដង។

តួយ៉ាង បើក្រឡេកមកចាប់អារម្មណ៍រូបសម្រស់របស់លោក គឺកាន់តែសង្ហាទ្វេដង ជាមួយវិធីសាស្រ្តនៃការថែរក្សារូបរាង ដងខ្លួន ឲ្យមានភាពលេចធ្លោ គួរជាទីចាប់ចិត្តសម្រាប់ហ្វេន ជាពិសេសមិត្តនារីៗ។

ប៉ុន្តែអ្វីដែលប្លែកនោះ កាលពីថ្មីៗនេះ លើបណ្ដាញសង្គម មានការចែកចាយរូបភាព ជាមួយស្ទីលថតលក្ខណៈបែបសែលហ្វី ដែលស្ដែងឲ្យឃើញពីផ្ទៃមុខយ៉ាងច្បាស់របស់លោក។ ជាមួួយគ្នានេះដែរ គេស្រាប់តែចាប់អារម្មណ៍ឃើញថា រូបប៉ុន្មានសន្លឹកនោះ ពិតជាឃើញ លោក នីកូ មានខ្ទង់ច្រមុះខ្ពស់ស្អាតប្លែកខ្លាំងខុសសព្វដង រហូតដល់ថ្នាក់មានអ្នកគាំទ្រមួយចំនួន សង្ស័យថាលោក វះកាត់កែសម្រស់ទៀតផង។

យ៉ាងណាមិញ គេនៅមិនទាន់ប្រាកដចិត្តនោះទេថា ម្ចាស់បទ«ចូកមួយ» រូបនេះបានធ្វើការវះកាត់កែខ្ទង់ច្រមុះបន្ថែម ឬនេះគ្រាន់តែជាបច្ចេកទេសនៃការថតរូបរបស់លោកនោះទេ៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

នីកូ
នីកូ
នីកូ
នីកូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ