ខេត្តស្ទឹងត្រែង៖ តារាសម្តែងវ័យក្មេងជាច្រើនដួងដែលនិយមសម្តែង ក៏ដូចជាបង្ហោះវីដេអូរបស់ខ្លួន នៅក្នុងបណ្តាញសង្គមបែបកំប្លែងៗ នៅក្នុងផេកផ្លូវការRathanak Vibol បច្ចុប្បន្ននេះ កាន់តែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកទស្សនានៅក្នុងបណ្តាញសង្គម រហូតដល់មានការLike ផេកជិតមួយលាននាក់ឯណោះ។

ក្រៅពីមានសមត្ថភាព នៅក្នុងការសម្តែងបានយ៉ាងល្អទាក់ទាញប្រជាប្រិយភាព តារាវ័យក្មេងទាំងនេះ ក៏អាចរកប្រាក់បានយ៉ាងច្រើននៅក្នុងមួយខែៗ តាមរយៈការដាក់ឲ្យជួយផ្សាយពាណិជ្ជកម្មជាដើម។ 

ក្រុមតារាសម្តែងដែលល្បីក្នុងហ្វេសប៊ុក

ដោយឡែក ប៉ុន្មានថ្ងៃមកនេះឃើញថានៅខាងខេត្តស្ទឹងតែ្រង ត្រូវបានលិចលង់ដោយសារតែទឹកជំនន់ ដែលបានមកពីការបាក់ទំនប់នៅខាងប្រទេសឡាវ។ នៅក្នុងនោះដែរ ក៏មានការព្រួយបារម្ភយ៉ាងខ្លាំង ពីបណ្តាប្រជាជនរួមប្រទេសជាច្រើន ដោយពួកគេបានចុះទៅជួយយកអំណោយទៅកាន់គ្រួសារដែលទទួលរងនូវទឹកជំនន់លិចផ្ទះអស់។

ស្របពេលជាមួយគ្នានេះ តារាកំប្លែងវ័យក្មេង ដែលកំពុងល្បីក្នុងហ្វេសប៊ុកទាំងនេះ ក៏បាននាំគ្នាចុះទៅជួយយកអំណោយ ជាមួយក្រុមការងារជាច្រើនផងដែរ។លើសពីនេះ ឃើញថានៅក្នុងទិដ្ឋភាព នៅក្នុងការធ្វើដំណើរទៅកាន់កន្លែងផ្តល់អំណោយ មានការជួបឧបសគ្គ ជាប់ផុងឡាន ធ្វើឲ្យតារាវ័យក្មេងៗទាំងនោះ ក៏ដូចជាក្រុមការងារទាំងអស់បានចុះជួយរុញរថយន្តទាំងលំបាក ដើម្បីបន្តដំណើរទៀត។

ក្រោយពីបានឃើញទង្វើមួយនេះបានធ្វើឲ្យមហាជនជាច្រើន ពេញចិត្តគ្រប់គ្នា ព្រោះថាពួកគេនៅក្មេងនោះទេ តែចេះជួយ និងចេះគិតដល់ប្រជាជនខ្មែរដូចគ្នាបែបនេះ៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ក្រុមតារាសម្តែងដែលល្បីក្នុងហ្វេសប៊ុក
ក្រុមតារាសម្តែង បានចុះជួយអ្នកនៅស្ទឹងត្រែង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]