ភ្នំពេញៈ នារីអ្នកលក់ទឹកអំពៅ ក្នុងផ្សារច្បារអំពៅម្នាក់ បានសម្រេចចិត្ត ដាក់ពាក្យបណ្តឹង បន្ទាប់ពីប្តី ប្រពន្ធពីរនាក់ បាននាំគ្នាព្រួតវាយ បន្ទាប់ពីខឹង សម្បារនិងមនុស្សម្នាក់ មកទារប្រាក់ជំពាក់ កាលពីម៉ោង៣ និង១៥ នាទី រសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១២។

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ស្រ្តី គល់ ស្រីមុំ ជាអ្នកលក់ទឹកអំពៅក្នុងផ្សារច្បារអំពៅ បានដាក់ពាក្យបណ្តឹង នៅនគរបាល បន្ទាប់ពីត្រូវបាន លោក យ៉ា រី និងអ្នកស្រី វ៉ែន ថូ ជាអ្នកដើរកត់កន្ទុយលេខ ចល័ត នៅក្នុងផ្សារនាំគ្នាព្រួតវាយ ។

អ្នកលក់ដូរនៅក្នុងផ្សារ ច្បារអំពៅបានឲ្យដឹងថា នៅម៉ោងប្រមាណ៣ នាង វ៉ែន ថូ បានចូលទៅក្នុងផ្សារ ដើរកត់កន្ទុយលេខដូចសព្វមួយដង ភ្លាមនោះក៏ស្រាប់តែ មានមនុស្សម្នាក់ មកទារលុយជំពាក់ ដោយនិយាយថា "ជំពាក់លុយយូរម្ល៉េះ ពេលណាសង" ។

អ្នកលក់ដូរនោះ បានឲ្យដឹងទៀតថា ភ្លាមនោះ ស្រាប់តែឈ្មោះ វ៉ែន ថូ មានការមួរម៉ៅ រួចទៅជេរនាង គល់ ស្រីមុំ ដោយពាក្យមិនសមរម្យថា "..........នេះ វាយកអស់ហើយ" ភ្លាមនោះស្រីមុំ បានតបវិញថា "យីស ម៉េចមកជេរ ខ្ញុំមានពាក់ព័ន្ធអីរឿងនេះដែរ" ។

អ្នកលក់បន្លែក្នុងផ្សារម្នាក់ បានឲ្យដឹងដែរថា រំពិចនោះ ឈ្មោះ វ៉េន ថូ ក៏បានទូរស័ព្ទហៅប្តីមក ក្រោយពីមកដល់មិនទាន់ បាននិយាយគ្នា ស្រួលបួលផង លោក យ៉ា រី វាយទៅលើនាង គល់ ស្រីមុំ ទាំងកំរោល ហើយស្រីមុំ កុំបានប្រតាយប្រតប់ ក៏ក្រញៅត្រូវ យ៉ា រី ក៏ធ្វើជាសន្លប់ រួចត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។

គួរបញ្ជាក់ផងដែរថា នាង គល់ ស្រីមុំ នេះ ក៏ជាអ្នកមានទំនាក់ទំនង ជាមួយ ឈ្មោះ វ៉ែន ថូ និង យ៉ា រី នេះ ដែរ ដោយនាងធ្វើជាអ្នកធានា ប្រាក់ឲ្យពីរនាក់ប្តីប្រពន្ធ ដែលជាអ្នករកស៊ីកត់ឆ្នោត នេះថែមទៀតផង ប៉ុន្តែមិនដឹងរឿងអីនោះទេ ស្រាប់ពួកគេនាំគ្នាឈ្លោះប្រកែក វាយតប់គ្នា យ៉ាងនេះ ៕

ដោយៈ ប៉ិច នរៈ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]