មានជនជាតិអង់គ្លេសម្នាក់ បានចូលរួមការប្រណាំងកង់នៅឯប្រទេស អេស្ប៉ាញ ហើយបានទទួលជ័យជំនះលេខមួយ ហើយនៅពេលទទួលរង្វាន់ គាត់ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលរង្វាន់នោះគឺជាកូនជ្រូកមួយក្បាល។

លោក Christ Bartlett អាយុ ២៦ឆ្នាំ បានសំរេចចិត្តចូលរួម ការប្រណាំងកង់នៅ Huercal Overa ប្រទេសអេស្បា៉ញ ខណៈពេលដែលគាត់មក លំហែកាយនាថ្ងៃឈប់សំរាករបស់គាត់។ អ្នកចូលរួមប្រកួតទាំងអស់មិនដឹងថា រង្វាន់លេខមួយគឺជាអ្វីនោះទេ រហូតទាល់តែគេទទួលបានជ័យជំនះ ទើបគណៈកម្មការប្រកាសជូន។ លោក Bartlett មានប្រសាសន៍ថា សំរាប់គាត់ ការប្រកួតនេះ វាមិនដូចជាការប្រកួតយកឈ្នះចាញ់អ្វីនោះទេ វាជាផ្នែកមួយនៃលំហាត់ប្រាណប៉ុណ្ណោះ។

លោក Bartlett បានសួរទៅគណៈកម្មការថា តើគាត់ធ្វើអ្វីជាមួយនឹងកូនជ្រូកនេះ? តើយកវាទៅធ្វើម្ហូប? ជាទូទៅរៀងរាល់ឆ្នាំ អ្នកដែលឈ្នះ ក្នងការប្រកួតតែងតែយកជ្រូកទៅធ្វើម្ហូប សំរាបថ្ងៃបុណ្យណូអែល ប៉ុន្ដែឆ្នាំនេះ មានការចំលែកដែលលោក Bartlett យកកូនជ្រូកមួយនេះទៅចិញ្ចឹម។

យ៉ាងណាមិញ លោក Watts ដែលជាគណៈកម្មការមានប្រសាសន៍ថា ជ្រូកមួយនេះ គឺជាជ្រូកដែលសំណាងបំផុត ដែលបានជូបនឹងលោក Bartlett។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ រង្វាន់ដ៏ចំលែកមួយនេះ?

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]