ភ្នំពេញ៖ អតីតតារាសម្តែងស្រី ដ៏មានប្រជាប្រិយភាពកញ្ញាសម ម៉ាណា បានបោះបង់ជីវិតជាអ្នកសិល្បៈ ទៅសាងខ្លួនរស់នៅក្នុងស្ថានភាពដ៏សម្បូរបែប បច្ចុប្បន្នជីវិតឯកជនរបស់តារាស្រីរូបនេះកាន់តែឡូយឆាយ ធ្វើឲ្យមហាជនជាច្រើនច្រណែនពីរូបនាងគ្រប់គ្នា។

តែបើនិយាយពីសម្រស់ របស់តារារូបនេះវិញ ទោះបីជាបានឈប់ពីវិស័យសិល្បៈយ៉ាងណាក្តីនាងនៅតែស្រស់ស្អាត និងនៅក្មេងជាងវ័យដដែល ចំណែកឯការតែងខ្លួនវិញ នៅតែទាន់សម័យមិនណយនោះដែរ។

ជាក់ស្តែង បើក្រឡេកទៅមើលរូបភាព ដែលនាងបានបង្ហោះកាលពីថ្មីៗនេះជាមួយអ្នកម្តាយជាទីស្រលាញ់វិញម្តង ឃើញថាម្តាយរបស់នាងមានវ័យកាន់តែច្រើនហើយតែបើនិយាយពីសម្រស់ ក៏ដូចជាការតែងខ្លួនវិញស្រស់ស្អាតមិនចាញ់កូនស្រីប៉ុន្មាននោះទេ។

មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីបានឃើញរូបភាពទាំងនេះ បានធ្វើឲ្យមហាជនទើបតែស្គាល់ និងបានដឹងពីសម្រស់របស់ម្តាយ តារារូបនេះ ថាពិតជាស្រស់ស្អាត៕

សូមទស្សនារូបភាពខាងក្រោមនេះ៖  

សម ម៉ាណា
សម ម៉ាណា
សម ម៉ាណា
សម ម៉ាណា និងម្តាយ
សម ម៉ាណា និងម្តាយ
សម ម៉ាណា និងម្តាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សំ ម៉ាណា