ភ្នំពេញ៖ បច្ចុប្បន្ននេះឃើញថា តារាចម្រៀងផ្នែកបុរាណ អ្នកនាង ផន សុផារី កាន់តែជោគជ័យខ្លាំងនៅក្នុងការងារសិល្បៈ ក៏ដូចជាមុខជំនួញរបស់ខ្លួន ដែលទើបតែបើកដំណើរការរយៈពេលជិតមួយឆ្នាំនេះតែប៉ុណ្ណោះ។

យ៉ាងណាមិញ ខណៈពេលមុខជំនួញកាន់តែទទួលបានការគាំទ្រ កាន់តែខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ជីវិតហាយសូររបស់តារាស្រីរូបនេះ និងស្វាមី កាន់តែឡូយ ដោយមានផ្ទះដ៏ធំនៅ និងប្រើប្រាស់ជីវិតកាន់តែល្អប្រសើរជាងមុន ផងដែរ។ 

ជាក់ស្ដែង អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ កាលពីពេលថ្មីៗនេះ អ្នកនាង ផន សុផារី ទើបតែនាំយកនូវរថយន្តថ្មីទំនើបម៉ាក PORSCHE Cayenne S Hybrid មួយគ្រឿងទៀត ដែលទើបនឹងទិញ ដោយមានតម្លៃជាង៨ម៉ឺនដុល្លារ មកដាក់ក្នុងផ្ទះមួយទៀត នេះបើយោងតាមគណនីហ្វេសប៊ុក ដែលនាងបានបង្ហោះកាលពីពេលថ្មីៗនេះដែរ។

ទន្ទឹមនឹងនេះផងដែរ ក៏មានអ្នកគាំទ្រជាច្រើនបានសរសើរដល់នាង ដែលបានខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ទើបបានមានជីវិតយ៉ាងល្អប្រសើរបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

ផន សុផារី និងស្វាមី
ផន សុផារី ស្វាមី និងកូនស្រី
រថយន្តថ្មី ផន សុផារី និងស្វាមី
រថយន្តថ្មី ផន សុផារី និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ផន សុផារី