អង់គ្លេស៖ អតីត​អ្នក​ចាត់​ការ​ទូទៅដ៏​ជោគជ័យបំផុតរបស់ក្លិបបិសាចក្រហម Manchester United លោក Sir Alex Ferguson បាន​ចេញនូវវីដេអូមួយដែលលោកបានធ្វើការថ្លែងអំណរអរគុណដល់ពិភពលោកទាំងមូល ដែលបារម្ភអំពីជម្ងឺលោកលើក​ដំបូង ក្រោយពីវះ​កាត់​ឈាម​ហូរ​ក្នុង​ខួរ​ក្បាលជោគជ័យ។

Sir Alex Ferguson

នៅក្នុង​វីដេអូ​ប្រហែលជិត​ ១នាទី​ ដែរបង្ហោះ​ដោយ​ក្លិបបិសាចក្រហម Manchester United បានបង្ហាញ​អំពី​វត្តមានរបស់​អតីតគ្រូបង្វឹកដ៏ជោគជ័យរូបនេះ។ 

បើ​ទោះ​ជា​លោក​មិនទាន់ជាសះស្បើយ ១០០ភាគរយមែន ប៉ុន្តែវីរបុរស​របស់ក្លិប​បិសាច​ក្រហម​អង់គ្លេសរូប​នេះ​អាច​និយាយ​បាន​ជាធម្មតា​វិញ​ហើយ។

គួរឲ្យដឹងថា លោក Ferguson បាន​សម្ដែង​នូវការ​ថ្លែង​អំណរគុណ​ដល់​ក្រុម​ពេទ្យ គ្រួសារ​របស់​លោក ក្លិប​បិសាច​ក្រហម ព្រម​ទាំង​អ្នក​គាំទ្រ​ទាំង​អស់​ដែល​បាន​និយាយ​ពាក្យ​ល្អៗ និង​ជូន​ពរ​ដល់​ទៅ​លោក នៅ​ពេល​លោក​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​រហូត​ឈាន​ដល់​ការ​វះ​កាត់។

Sir Alex Ferguson

លោក​ក៏​បាន​បញ្ជាក់​ថា នៅ​រដូវ​កាល​ ២០១៨-១៩ ខាង​មុខនេះលោក​នឹង​មាន​វត្តមាន​ក្នុង​ការ​ទស្សនា​ដោយ​ផ្ទាល់​នូវ​ការ​ប្រកួត​របស់​ក្លិប​បិសាច​ក្រហម។ ចំណែកឯនៅចុង​បញ្ចប់​នៃវីដេអូ លោក​បាន​ជូនពរ​ដល់ Manchester United ឲ្យ​ជោគជ័យ​ក្នុង​រដូវ​កាល​ថ្មីផងដែរ៕

Sir Alex Ferguson

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]