បច្ចុប្បន្ននេះឃើញថា កន្លែងលក់អាហារសម្រន់ជាច្រើនប្រភេទ មិនថាជាម្ហូបបែបណា បានរីកសុះសាយពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសនោះគឺ រាល់ពេលដែលចេញម្តងៗឃើញថាកាន់តែប្លែកៗជានិច្ច មិនថារសជាតិ ឫក៏រូបរាងនោះឡើយគឺតែងតែទាក់ចិត្តធ្វើឲ្យយុវវ័យជាច្រើនពេញចិត្ត។

ជាក់ស្តែង យើងឃើញថា«ចាខ្វៃ» គឺបានមានដំណើរការដាក់លក់ជាច្រើនកន្លែង នៅតាមបណ្តាផ្ទះ ឬក៏តាមផ្លូវមួយចំនួន ដែលមានការដាក់លក់ នៅក្នុងតម្លៃសមរម្យ ចាប់ ពី៥០០រៀលឡើងទៅ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏អាចយក ចាខ្វៃ នេះមកហូបទទេរ ឫក៏ជ្រលក់ជាមួយទឹកដោះគោះ និងកាហ្វេជាដើម។

ស្របពេលជាមួយនឹងមុខរបរនេះ បានដំណើរការជាច្រើនឆ្នាំ បានធ្វើឲ្យមានការរីកគំនិតកាន់តែខ្លាំង ដោយអ្នកលក់បានផ្លាស់ប្តូរ មានទឹកជ្រលក់រសជាតិស្លឹកតយ មកបន្ថែមទៀត ឲ្យមើលទៅកាន់តែទាក់ទាញ និងមានរសជាតិឈ្ងុយឆ្ងាញ់ជាងមុនទៅទៀត។ ដូច្នោះហើយទើបធ្វើឲ្យមានការបើកទៅតាមតៗគ្នា ជាមួយនឹងរសជាតិប្លែកៗបែបនេះ។

យ៉ាងណាមិញ ថ្ងៃនេះដែលក្រុមការងារខ្មែរឡូត និងធ្វើការប្រាប់ប្រិយមិត្តជាមួយនឹងរឿងខ្លះ ដែលធ្វើឲ្យម្ចាស់ហាង«គ្រួសារចាខ្វៃ» មានការរីកចម្រើន និងជោគជ័យខ្លាំងនៅក្នុងការងារមុខរបររកស៊ីមួយនេះ រហូតបានបើកពង្រើកសាខាជាច្រើនកន្លែងនៅក្នុងប្រទេស ថែមទាំងមានឈ្មោះបោះសម្លេងផងដែរ។ 

លោកមិន វណ្ណា ជាអ្នកគ្រប់គ្រងអាជីវកម្ម

មិនត្រឹមតែប៉ុណ្ណោះ យើងក៏បានធ្វើការសាកសួរ ពីចំនុចរសជាតិ និងលក្ខណៈពិសេសអ្វីបានជាអាចទាក់ទាញបណ្តាអតិថិជន មិនថាក្មេងនិងចាស់នាំគ្នាចូលទិញព្រោងព្រាតបែបនេះ។

នៅក្នុងនោះដែរ ម្ចាស់អាជីវកម្មមួយនេះ បានប្រាប់មកកាន់ ខ្មែរឡូត យ៉ាងដូច្នោះថា៖ ដំបូងឡើយលោកមិន វណ្ណា ជាម្ចាស់ហាង បានទៅរកស៊ីនៅឯប្រទេសថៃនូវមុខរបរមួយនេះ ក្រោយមិនបានប៉ុន្មានផងលោកក៏បានបែកគំនិត និងយកអាជីពមួយនេះនៅលក់ប្រទេសកម្ពុជាម្តង ដោយមុនដំបូងលោកមានហាងតែមួយកន្លែងប៉ុណ្ណោះ។ តែដោយសារតែមានការជោគជ័យខ្លាំង ទើបធ្វើឲ្យម្ចាស់អាជីវកម្មរូបនេះ បានបើកជាច្រើនសាខាជាបន្តបន្ទាប់។ 

លោកមិន វណ្ណា ជាអ្នកគ្រប់គ្រងអាជីវកម្ម

សម្រាប់ចំនុចពិសេសដែលធ្វើឲ្យលោកជោគជ័យខ្លាំង គឺដោយសារតែទទួលការគាំទ្រខ្លាំងពីអតិថិជន បូករួមនឹងម្សៅនំនីមួយៗ ដែលលាយផ្សំឡើងដោយស្នាដៃខ្លួនឯងផ្ទាល់ពិតៗ គ្មានលាយផ្សំជាមួយធាតុគីមីដែលធ្វើឲ្យខូចសុខភាពឡើយ។ ចំណែកតម្លៃវិញក៏សមរម្យដោយចាខ្វៃ ឫនំប៉ោង៣ ត្រឹមតែ៥០០០រៀលប៉ុណ្ណោះ បូករួមនឹងទឹកជ្រក់(រសជាតិស្លឹកតយ ត្រាវ និងតែទឹកដោះគោ)ធំ១កែវផងដែរ។

លើសពីនេះ ម្ចាស់ហាងក៏បានប្រាប់មកកាន់ ខ្មែរឡូត ថានៅក្នុងមួយថ្ងៃ លោកលក់អស់ ២០ទៅ៣០គីឡូឯណោះ ជាពិសេសដែលដាច់ជាងគេគឺថ្ងៃសៅរ៍ និងអាទិត្យ។ 

ចាខ្វៃ ស្លឹកតយ
ចាខ្វៃ ពេលបំពង

បន្ទាប់ពីបើកលក់ ចាខ្វៃ នេះទទួលបានជោគជ័យរហូតបើកទៅដល់៥កន្លែងរួចមក  លោកក៏មានគំនិតដាក់លក់នំពងទា ដែលមានរសជាតិឆ្ងាញ់ មានជាច្រើនរសជាតិសម្រាប់ជ្រើសរើសផងដែរ។ លើសពីនេះនំនីមួយៗ គឺជាការគិតពីច្នៃអ្វីដែលថ្មីៗចេញពីគំនិតរបស់ខ្លួនឯងផ្ទាល់ និងមានការផ្សំគ្រឿងដោយដៃផ្ទាល់ដែលអាចរក្សាទុកបានយូរ ពោលគឺលោកបានប្រើប្រាស់ពងមាន់សុទ្ធ នៅក្នុងការផ្សំគ្រឿង ដោយមិនប្រើទឹកនោះទេ។

នំពងទា ដែលបានធ្វើ
នំពងទា ដែលបានធ្វើរួច

ដូច្នោះបើសិនជាប្រិយមិត្តចង់ដឹងនិងសាកភ្លក់រសជាតិ ចាខ្វៃ ដ៏ល្បីមួយនេះ លោកអ្នកអាចទៅតាមសាខាជាច្រើនដូចជា សាខាសាលាសន្ធរម៉ុក សាខាសាលាបាក់ទូក សាខាទួលទំពូង សាខាផ្សារាត្រី និងសាខាក្រុងតាខ្មៅ៕

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

នំស្រួយ
នំស្រួយ
នំដែលគេបានដាក់លក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]