រុស្ស៊ី៖ គ្រាប់បាល់កាប់មួយជើងចូលទីយ៉ាងស្អាតរបស់កីឡាករវ័យក្មេង Benjamin Pavard ត្រូវបានជាប់ជាគ្រាប់បាល់ល្អជាងគេប្រចាំព្រឹត្ដិការណ៍ World Cup ឆ្នាំ២០១៨។ 

Benjamin Pavard

កីឡាករជម្រើសជាតិបារាំងនេះ បានកាប់មួយជើងក្នុងការប្រកួតទល់នឹងក្រុមជម្រើសជាតិអាហ្សង់ទីន ដែលបានជួយឲ្យក្រុមមាន់គក យកឈ្នះក្រុមមកពីទ្វីបអាមេរិកខាងត្បូងដោយលទ្ធផល ៤-៣ ហើយក៏បានឡើងវគ្គជាបន្ដបន្ទាប់ទៀត រហូតដល់វគ្គផ្ដាច់ព្រ័ត្រ ដោយពួកគេបំបាក់ក្រូអាត ៤-២ កាលពីពាក់កណ្ដាលខែកន្លងទៅ។

ក្រោយឈ្នះគ្រាប់បាល់ល្អជាងគេ Pavard បានប្រាប់ដល់គេហទំព័រផ្លូវការរបស់ FIFA ថា៖ «បាល់គឺមករកខ្ញុំ ហើយពេលនោះគឺខ្ញុំមិនគិតច្រើនទេ។ ខ្ញុំគ្រាន់តែស៊ុត ធើ្វយ៉ាងមិចអោយបាល់នោះចុះទៅក្រោម។ ខ្ញុំព្យាយាមស៊ុតឲ្យចំគោលដៅដែលខែ្សប្រយុទ្ធក្នុងក្រុមតែងតែប្រាប់ខ្ញុំ»៕ 

Benjamin Pavard
Benjamin Pavard

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]