អ៊ីរ៉ង់៖ រឿងរ៉ាវផ្ទុះកាលពីចុងឆ្នាំ២០១៧ កន្លងទៅ ទាក់ទងទៅនឹងនារីវ័យក្មេងសញ្ជាតិអ៊ីរ៉ង់ម្នាក់ ដែលខំប្រឹងចំណាយលុយទៅវះកាត់កែសម្ផស្ស ជាង៥០ដង ដើម្បីប្រែក្លាយខ្លួនឯងឲ្យដូចទៅនឹងតារាហូលីវូដល្បី អ្នកនាង Angelina Jolie ដែលជាអាយដលរបស់ខ្លួន តែបែរជាទទួលបានលទ្ធផលមិនល្អដូចយាយចាស់ រហូតមានការរិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គម ទីបំផុតចេញមុខទម្លាយការពិត ក៏ដូចជារូបពិតរបស់ខ្លួន ធ្វើឲ្យគ្រប់គ្នានឹកស្មានមិនដល់។

នាង Sahar Tabar

នាង Sahar Tabar មានអាយុ ២០ឆ្នាំ មកពីប្រទេសអ៊ីរ៉ង់ ថ្មីៗនេះបានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីរូបនាងបានបង្ហោះរូបភាពរបស់ខ្លួនចំនួន ២សន្លឹក ជាមួយនឹងមុខមាត់ពិត យ៉ាងស្រស់ស្អាតប្លែកតែម្តង ផ្ទុយស្រឡះពីមុខមាត់ដែលនាងបានតុបតែង ឬ Make up ឲ្យដូចទៅនឹងអ្នកនាង អេនជេលីណា ជូលី ឬដែលគ្រប់គ្នាហៅនាងម្យ៉ាងទៀតថា ជាតុក្កតាខ្មោច Corpse Bride ។

ជាការពិតណាស់ ដើម្បីឆ្លើយតបទៅនឹងការរិះគន់កន្លងមក ថ្លែងប្រាប់សារព័ត៌មាន នាង Sahar Tabar បានសារភាពប្រាប់ថា នាងពិតជាបានវះកាត់កែសម្ផស្សមែន ប៉ុន្តែទៅលើច្រមុះ ចាក់បំពេញបបូរមាត់ និងបូមខ្លាញ់ខ្លះចេញពីខ្លួនតែប៉ុណ្ណោះ។

់ដូច្នេះនាងសុំធ្វើការបដិសេធទាំងស្រុង ចំពោះការចោទប្រកាន់នាងថា នាងបានឆ្លងកាត់ការវះកាត់កែសម្ផស្សដល់ទៅ ៥០លើក ដើម្បីចង់បានមុខមាត់ឲ្យដូចតារាហូលីវូដ អ្នកនាង អេនជេលីណា ជូលី។

នាង Sahar Tabar

Sahar Tabar និយាយថា៖

«ខ្ញុំមិនដែលគិតថាចង់ផ្លាស់ប្តូរខ្លួនឯង ឲ្យដូចអ្នកនាងជូលីនោះទេ។ ហើយខ្ញុំក៏មិនដែលចង់ប្រែខ្លួនឯងឲ្យដូចតួអង្គតុក្កតាខ្មោច Corpse Bride ដូចអ្នកទាំងអស់គ្នានិយាយនោះឡើយ។ ប៉ុន្តែផ្ទុយទៅវិញ វាគ្រាន់តែជាតុបតែងមុខ (Make up) និងប្រើប្រាស់កម្មវិធីកាត់តរូបភាពតែប៉ុណ្ណោះ។ ជាក់ស្តែង រាល់ពេលដែលខ្ញុំបង្ហោះរូបម្តងៗ ខ្ញុំតែងតែគូរមុខគូរមាត់របស់ខ្ញុំ ក្នុងរបៀបកំប្លែងលេង ដែលនេះគ្រាន់តែជាការបង្ហាញ ឬបញ្ជាក់ប្រាប់ខ្លួនឯងពីប្រភេទនៃសិល្បៈតែប៉ុណ្ណោះ។ ម្យ៉ាងអ្នកដែលស្គាល់ខ្ញុំ និងហ្វេនរបស់ខ្ញុំ គឺពួកគេក៏បានដឹងផងដែរថា នោះពិតជាមិនមែនជាមុខមាត់ពិតរបស់ខ្ញុំឡើយ» ។
នាង Sahar Tabar

ជាក់ស្តែង តាមរយៈរូបភាពមួយចំនួនរបស់ Sahar Tabar ក្នុងនោះក៏មានអ្នកតាមដាន (Follower) មួយចំនួនដែលភ្នែកមុត បានបញ្ចេញមតិកោតសរសើរចំនួននាង ទៅលើបច្ចេកទេសនៃការ Make up និងការកាត់តរូបភាព (Photoshop) របស់នាងផងដែរ។

ជាចុងក្រោយ ស្រីស្អាតវ័យជំទង់រូបនេះ ថែមទាំងបានព្រលយសម្ដី ហាក់បង្កប់ន័យចំអន់លេងសើចថា៖

«ខ្ញុំគិតថាមនុស្សទាំងនេះ (អ្នករិះគន់នាង) ប្រហែលជាកំពុងរស់នៅក្នុងសតវត្សរ៍ទី១៨ ផងទេដឹង ទើបបានជាពួកគេមិនទាន់បានឃើញផ្ទាល់ភ្នែកផង ឬគ្រាន់តែឮស្អីទៅបច្ចេកវិទ្យា ឬក៏ការតុបតែងខ្លួននោះ ទើបពួកគេដល់ថ្នាក់ជឿស៊ុប រហូតភ្ញាក់ផ្អើលរូបរាងខ្ញុំដល់ថ្នាក់នេះតែម្តង» ៕

តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ?

ទស្សនារូបភាពខាងក្រោម៖  

នាង Sahar Tabar
នាង Sahar Tabar
នាង Sahar Tabar
នាង Sahar Tabar
នាង Sahar Tabar
នាង Sahar Tabar
នាង Sahar Tabar

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]