អេស្ប៉ាញ៖ កាលវិភាគសម្រាប់ការប្រកួតបាល់ទាត់លីកកំពូលអេស្ប៉ាញ La Liga សម្រាប់រដូវកាលថ្មីខាងមុខនេះ បានចេញហើយកាលពីថៃ្ងអង្គារម្សិលមិញនេះ ហើយក្នុងនោះយើងក៏បានដឹងពីថៃ្ងដែលក្រុមកំពូលទាំង២ ពោលគឺ Real Madrid និង Barcelona ត្រូវប្រកួតគ្នាដែរ។ 

Barcelona Vs Real Madrid

ក្រុមដែលដឹកនាំដោយលោក Ernesto Valverde នឹងត្រូវធើ្វជាម្ចាស់ផ្ទះក្នុងជំនួប El Clasico ដែលត្រូវប្រកួតឡើងក្នុងកីឡដ្ឋាន Camp Nou នៅចុងសប្ដាហ៍ថៃ្ងទី ២៨ ខែតុលា ដែលត្រូវជាសប្ដាហ៍ទី១០ នៃក្របខណ្ឌ La Liga។

ការប្រកួតជើងទី២ គឺនឹងត្រូវធើ្វឡើងនៅកីឡដ្ឋាន Santiago Bernabeu នៅចុងសប្ដាហ៍ថៃ្ងទី៣ ខែមីនា ឆ្នាំ២០១៩។ កាលពីរដូវកាលមុន ក្នុងការប្រកួតជើងទី២ នៃជំនួបដ៏ធំនេះ ក្រុម Barcelona បានលើកពាន La Liga បាត់ទៅហើយ ដោយលើសពិន្ទុក្រុមគូប្រជែង Real Madrid ខណៈក្រុមអធិរាជស គ្រាន់តែលេងដើម្បីធានាកៅអី Champions League ប៉ុណ្ណោះ៕  

Real Madrid Vs Barcelona

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]