ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៣ ធនាគារពាណិជ្ជ Chief ដែលមានមូលដ្ធានមកពីទីក្រុងហុងកុងបានបើកអាជីវកម្មធនាគាររបស់ខ្លួននៅទីក្រុងភ្នំពេញ។ បន្ទាប់ពីបានដំណើរការអស់រយៈពេលបីឆ្នាំជាធនាគារពាណិជ្ជហើយនោះ Chief ក៏បានបញ្ចេញនូវចំនួនប្រាក់កម្ចី និងបង្កើនចំនួនអតិថិជនយ៉ាងច្រើន។

នៅក្នុងឆ្នាំ២០១៨ថ្មីៗនេះ Chief ក៏បានទទួលអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជដែលទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា ថាជាធនាគារពាណិជ្ជទី៤០ផងដែរ។ Chief ដែលមានប្រភពមកពីទីក្រុងហុងកុង ត្រូវបានគេស្គាល់ថាជាធនាគារដែលមានឈ្មោះល្បី និងមានបទពិសោធន៍ជាង៤០ឆ្នាំមកហើយ ក្នុងការប្រតិបត្តិជាស្ថាប័នហិរញ្ញវត្ថុយ៉ាងសំខាន់ និងឈានមុខគេមួយនៅក្នុងពិភពលោក។ ធនាគារពាណិជ្ជ Chief បាននាំមកនូវបញ្ជីរាយផលិតផល ដែលមានវិសាលភាពយ៉ាងពេញលេញ និងផ្តល់ជូននូវដំណោះស្រាយក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិផ្សេងទៀត ដែលមានបណ្តាលសាខានៅហុងកុងដែលជាតំបន់ស្នូលនៃប្រទេសចិន។ 

ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក

ទោះបីជាចាប់ផ្តើមទ្បើងពីកម្រិតមូលដ្ឋានទាប យ៉ាងណាមិញក៏ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានដំណើរការសេដ្ឋកិច្ចល្អបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលមួយទសវត្សរ៍រួចមកហើយ មូលហេតុគឺដោយសារតែមានការកើនទ្បើងនូវផលិតផលក្នុងស្រុកសរុប ដែលជាលទ្ធផលក្នុងការអនុវត្តគោលនយោបាយបើកទូលាយឲ្យមានការវិនិយោគទុនពីបរទេស (ក្រុមហ៊ុនអាចត្រូវបានកាន់កាប់ដោយវិនិយោគិនបរទេសមួយរយភាគរយ) និងគោលនយោបាយទីផ្សារចំហរ (សេដ្ឋកិច្ចទីផ្សារ) លើការគ្រប់គ្រងសេដ្ឋកិច្ច។ ធនាគារChief គឺបានដើរតួវិនិយោគិនបរទេសមួយដែលបានចូលរួមជាមួយប្រទេសជប៉ុន កូរ៉េ ម៉ាទ្បេស៊ី និងវិនិយោគិនចិនដទៃទៀតដែលចូលរួមយ៉ាងសកម្មក្នុងវិស័យធនាគារ។

យោងទៅតាមមានប្រសាសន៍របស់នាយកធនាគារ ពាណិជ្ជ Chief បានឲ្យដឹងថា៖

“យើងតែងតែដាក់បញ្ចូលនូវគោលការណ៍ដែលយកអតិថិជនជាចម្បង ធ្វើជាគំរូរបស់អាជីវកម្ម បូករួមជាមួយនឹងការផ្តល់ជូននូវសេវាកម្មប្រកបដោយជំនាញវិជ្ជាជីវះ និងបច្ចេកវិទ្យាដែលមានលក្ខណះទំនើប ព្រមគ្នាជាមួយនឹងការផ្តល់ជូននូវផលិតផលហិរញ្ញវត្ថុជាច្រើនរួមទាំងសេវាកម្មប្រកបដោយសមត្ថភាព និងភាពច្នៃប្រឌិតខ្ពស់។ លើសពីនេះទៅទៀត យើងបាននិងកំពុងផ្តល់ជូននូវវគ្គបណ្តុះបណ្តាលដែលមានលក្ខណះជំនាញ និងទាន់សម័យគ្រប់គ្រាន់សំរាប់បុគ្គលិករបស់យើង ដើម្បីអោយស្ថាប័នរបស់ខ្លួននាំមុខគេខាងផ្នែកហិរញ្ញវត្ថុ”។

Chief គឺជាគ្រឹះស្ថានហិរញ្ញវត្ថុមួយដ៏ជោគជ័យ ហើយព្រមទាំងទទួលបាននូវភាពរីកចម្រើនយ៉ាងខ្លាំងក្លាចាប់តាំងពីឆ្នាំ២០០០ និងការគ្រប់គ្រងហានិភ័យយ៉ាងមានប្រសិទ្ធភាពដោយសង្តត់ធ្ងន់លើគោលការណ៍នៃភាពប្រុងប្រយ័ត្ន និងភាពស្មោះត្រង់ក្នុងការធ្វើជំនួញ។ បច្ចុប្បន្ននេះធនាគារបាននឹងកំពុងមានបុគ្គលិកបម្រើការក្នុងស្រុកចំនួន ៥០សិបនាក់ ជាពិសេសទៅទៀតនោះយុទ្ធសាស្រ្តដែលនាំឲ្យធនាគារទទួលបាននូវវិសាលភាពបែបនេះ គឺដោយសារតែធនាគារបានយកចិត្តទុកដាក់ និងយកចិត្តទុកដាក់លើកក្រុមអ្នកអភិជនក្នុងស្រុក ក៏ដូចជាការនាំមកនូវទស្សនះគំនិតល្អៗ និងបច្ចេកវិទ្យាទំនើបមកពីហុងកុង ហើយតួនាទីសំខាន់ៗមួយចំនួននៅក្នុងធនាគារត្រូវបានផ្តល់ទៅឲ្យបុគ្គលិកក្នុងស្រុកដែលមានជំនាញឯកទេសកម្ម ព្រមទាំងទាមទារឲ្យមានបទពិសោធន៍ជាច្រើនឆ្នាំផងដែរ។ ក្រៅពីនោះក្រុមព្រឹក្សាភិបាលធនាគារក៏បានយកទុកដាក់ខ្ពស់ក្នុងការផ្តល់ជូននូវវគ្គបណ្តុះបណ្តាលខាងផ្នែកហិរញ្ញវត្ថុ ដែលរួមមានការសិក្សាអប់រំ និងសិក្ខាសាលាក្រៅប្រទេសដល់បុគ្គលិកក្នុងស្រុកផងដែរ។

លើសពីនេះទៅទៀត លោកប្រធាន និងស្ថាបនិករបស់ Chief គ្រុបដែលបានព្យាយាមយ៉ាងសស្រាក់សស្រាមនៅក្នុងវិស័យហិរញ្ញវត្ថុអស់រយៈពេលជាងកន្លះសតវត្សនោះ បានមានប្រសាសន៍អំពីសមិទ្ធផលចុងក្រោយរបស់ធនាគារពាណិជ្ជ Chief ថា៖

ពួកយើងយល់ថាវាគឺជាឱកាសដ៏មានតម្លៃមួយដែលយើងអាចធ្វើប្រតិបត្តិការអាជីវកម្មផ្នែកធនាគារនៅប្រទេសកម្ពុជាបាន។ ពួកយើងតែងតែរិះគិតពីវិធីក្នុងការរកប្រាក់ចំណេញតាមបែបសុចរិត និងការកសាងទំនាក់ទំនងរយៈពេលវែង ជាជាងការរកប្រាក់ចំណេញតែក្នុងរយៈពេលខ្លី។ Chief បានធ្វើការប្តេជ្ញាចិត្តថានឹងធ្វើការប្រតិបត្តិការ ដោយផ្តល់ជូននូវសេវាកម្មដែលល្អឥតខ្ជោះសម្រាប់អតិថិជន បុគ្គលិក ក៏ដូចជាសង្គមផ្ទាល់ផងដែរ។

ធនាគារពាណិជ្ជ Chief ត្រូវបានគេផ្តល់ចំណាត់ថ្នាក់ថាជាធនាគារពាណិជ្ជដែលទទួលបាននូវទំនុកចិត្តពីសំណាក់អតិថិជន ក៏ដូចជាទំនុកចិត្តទៅលើភាពជាដៃគូជាមួយពាណិជ្ជករ ដោយសារតែធនាគារនេះមានវិបុលភាព និងជាធនាគារដែលបានអនុវត្តប្រកបទៅដោយសីលធម៌វិជ្ជាជីវៈ។ ធនាគារពាណិជ្ជ Chief ដែលមានមូលដ្ឋានគ្រឹះនៅហុងកុងនេះ ក៏មានទំនាក់ទំនងយ៉ាងធំទូលាយជាមួយប្រទេសចិន ដែលជាប្រទេសមានសន្ទុះសេដ្ឋកិច្ចខ្លាំង និងនាំមកនូវឱកាសប្រកបអាជីវកម្មជាច្រើនដល់ប្រទេសកម្ពុជា៕

ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក
ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក
ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក
ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក
ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក
ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក
ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]