អុីតាលី៖ បន្ទាប់ពីក្លិបបាល់ទាត់ AC Milan បានទទួលទណ្ឌកម្មមិន​ឲ្យចូលរួម​ក្នុងការប្រកួត​នៅក្នុងពានរង្វាន់ Europa League រយៈពេលមួយឆ្នាំរួចមក ពេលនេះសហព័ន្ធបាល់ទាត់ពិភពលោកដែលហៅថា FIFA បានធ្វើសម្រេចចិត្ត ដកចេញការពិន័យនេះវិញហើយ ដោយសារតែមានការស្នើសុំ។

ក្រុម AC Milan

គួររម្លឹកផងដែរថា សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបមួយនេះ បាន​សម្រេចដាក់​ពិន័យក្រុម​ម្ចាស់ជើងឯក​ Champions League ៧សម័យ​មួយ​នេះ បន្ទាប់ពី​ក្លិបនេះបានចំណាយ​ប្រាក់ដល់​ទៅ ២០០លានផោន (ប្រហែលជាង ២៦២ លានដុល្លារអាមេរិក) ទៅលើការទិញ​ដូរ​កីឡាករ ដែល​ផ្ទុយទៅនឹង​ច្បាប់សមធម៌ហិរញ្ញវត្ថុ (Financial Fair Play) របស់ FIFA ដែលបានកំណត់។

ទោះជាយ៉ាងណាក៏ដោយ តុលាការមជ្ឈត្តកម្មកីឡា ឬតុលាការអាជ្ញាកណ្តាលកីឡា (Cour of Arbitration for Sport) របស់ប្រទេសអុីតាលី បាន​ទទួល​យកពាក្យ​បណ្ដឹងឧទ្ធរណ៍​ ពី​ក្រុម​របស់គ្រូបង្វឹកលោក Gennaro Gattuso មួយនេះ ដោយបានសម្រេចកាត់ក្តីឲ្យកូនក្រុមរបស់លោកអាចមានសិទ្ធចូលលេងក្នុងពានរង្វាន់ Europa League នៅរដូវកាលថ្មីខាងមុខនេះបានឡើងវិញផងដែរ។

ជំនួយការប្រធានក្លិប Marco Fassone ចេញពីតុលាការមជ្ឈត្តកម្មកីឡា

សូមបញ្ជាក់ថា ក្លិបបាល់ទាត់ AC Milan ដែលមាន​លោក Li Yonghong ដែលជាមហាសេដ្ឋីរបស់ប្រទេសចិនម្នាក់ និងជាម្ចាស់ក្លិបបាល់ទាត់អុីតាលីនេះផ្ទាល់ គឺក្លិបរបស់លោកអាចមានសិទ្ធចូលរួមប្រកួតបានតែពានរង្វាន់កម្រិតទី២ ខាងលើនេះតែប៉ុណ្ណោះ ដោយសារតែក្រោយបញ្ចប់លីក Serie A ក្រុម AC Milan គឺឈរនៅក្នុងលំដាប់ទី៦ នៃតារាងលីកកំពូលរបស់ប្រទេសអុីតាលីមួយនេះ៕

ក្រុម AC Milan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]