លោកអ្នកប្រហែលជាធ្លាប់បានលឺពីស្មាតហ្វូនត្រកូល Find របស់ក្រុមហ៊ុន OPPO ដែលបានចេញលក់នៅប៉ុន្មានឆ្នាំមុន ពួកវាពិតជាមានភាពល្បីល្បាញខ្លាំង ដែលក្នុងនោះមានដូចជា OPPO Finder ជាប់ជាស្មាតហ្វូនមានកម្រាស់ស្តើងជាងគេក្នុងឆ្នាំ២០១២  ក្រោយមកគឺ OPPO Find 5 ដែលជាប់ជាស្មាតហ្វូនដំបូងគេដែលប្រើប្រាស់នូវអេក្រង់ប្រភេទ 1080P ហើយនៅឆ្នាំ២០១៤ ក៏មាន OPPO Find7 ដែលមានប្រើនូវ Skyline notification ហើយក៏ជាម៉ូដែលដំបូងដែលប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្មលឿន VOOC ។

ក្រោយពីរង់ចាំម៉ូដែលត្រកូល Find របស់ OPPO អស់រយៈពេល ៤ឆ្នាំមកនេះ ទីបំផុតវាបានមកដល់ហើយ។  នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមហ៊ុនស្មាតហ្វូនកំពូលម៉ាក OPPO បានធ្វើការប្រកាសនូវស្មាតហ្វូនកំពូលរបស់ខ្លួន OPPO Find X នៅឯសណ្ឋាគារ The Great Duke Cambodia (អតីតសណ្ឋាគារ Intercontinental)។ យើងសង្កេតឃើញមានការចូលរួមជាកិត្តិយសពីសំណាក់តារាល្បីៗជាច្រើន ដែលមានដូចជា គឺអ្នកនាងពេជ្រ សោភា លោក Step កញ្ញា រ៉េត សូហ្សាណា ដែលអ្នកទាំងបីជាតារាតំណាងរបស់ OPPO លោក ជា វណ្ណរិទ្ធ កញ្ញា ហិន ចន្ទនិរ័ត្ន លោកឆឹម សក្កដា និង ស្ថាប័នសារព័ត៌មានជាច្រើនទៀត។

ស្មាតហ្វូនកំពូលរបស់OPPO Find X

បច្ចុប្បន្ននេះបើយើងនិយាយអំពីភាពច្នៃប្រឌិត គឺក្នុងឧស្សាហ៍កម្មស្មាតហ្វូនទាំងមូលកំពុងតែជួបប្រទះនូវបញ្ហានេះ ពោលគឺការបង្កើតថ្មីមានការធ្លាក់ចុះ។  ទោះបីជាយ៉ាងនេះក្តីក៏ OPPO នៅតែអាចធ្វើទៅបាន ដោយក្រុមហ៊ុននេះបានសង្កត់ធ្ងន់លើបទពិសោធន៍របស់អ្នកប្រើប្រាស់ និងបច្ចេកវិទ្យាថ្មីៗ និងនៅតែបន្តនាំមុខគេ ក្នុងការស្រាវជ្រាវនូវបច្ចេកវិទ្យាសាកថ្មលឿន បច្ចេកវិទ្យាថតរូប ក៏ដូចជាបច្ចេកវិទ្យា5G, AI, បច្ចេកវិទ្យារូបភាព 3D និងអ្វីៗជាច្រើនទៀត។

ទូរស័ព្ទស្មាតហ្វូន OPPO Find X បានណែនាំនូវអេក្រង់បែប Panoramic ជាមួយនឹងសមាមាត្រ៩៣.៨% ដែលនេះជាកំរិតធំជាងគេដំបូងបង្អស់ក្នុងឧស្សាហកម្មទូរស័ព្ទ។ OPPO Find X ក៏មានលក្ខណៈពិសេសដោយបំពាក់នូវបច្ចេកវិទ្យាសាកថ្មលឿន VOOC, 3D Light Structure, បច្ចេកវិទ្យា AI Beauty ទាំងនេះជាបច្ចេកវិទ្យាច្នៃប្រឌិតដែលបង្កើតឡើងដោយ OPPO និងត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការឲ្យលើសពីការរំពឹងទុករបស់អតិថិជន។

ក្នុងការសម្ភោធOPPO Find X នេះដែរ ក្រុមហ៊ុនក៏បានប្រកាសនូវម៉ូដែលOPPO Find X Automobili Lamborghini Edition ដែលវាត្រូវបានសហការក្នុងការផលិតរវាងក្រុមហ៊ុនOPPO និងក្រុមហ៊ុនរថយន្តស្ព័រដ៏ល្បីគឺ Automobili Lamborghini។ សម្រាប់OPPO Find X Automobili Lamborghini Editionនេះ លក្ខណៈពិសេសរបស់វាគឺស្រដៀងទៅនឹងFind X ធម្មតាដែរ អ្វីដែលខុសគ្នានោះគឺការឌីហ្សាញ ដែលវាមានបញ្ចូលនូវរចនាបទនៃOPPO និងLamborghini ហើយវាថែមទាំងបានភា្ជប់ជាមួយនូវបច្ចេកវិទ្យាសាកថ្មលឿន Super VOOCដែលអាចសាកថ្មឲ្យពេញក្នុងរយៈពេលតែ៣៥នាទីប៉ុណ្ណោះ។ បន្ថែមលើនេះទៀត គឺអង្គផ្ទុករបស់Find X Lamborghini Edition មានរហូតដល់៥២៦GB។

ចំពោះតម្លៃនៃម៉ូដែលថ្មីនេះ ក្រុមហ៊ុនOPPO គ្រោងនឹងដាក់លក់OPPO Find Xនៅក្នុងទីផ្សារនៃប្រទេសកម្ពុជានៅថ្ងៃទី៥ខែសីហា ឆ្នាំ២០១៨ក្នុងតម្លៃ 899$ ហើយវាមានពីរពណ៌សម្រាប់ជ្រើសរើស គឺ Bordeaux Red(ពណ៌ក្រហម)និង Glacier Blue(ពណ៌ខៀវ) ហើងក្រុមហ៊ុននឹងបន្ថែមការដូជាស៊ុមរូបថតឌីជីថលដ៏ទាន់សម័យមួយ។ ចំនែកឯOPPO Find X Automobili Lamborghini Editionនឹងមិនមានលក់នៅក្នុងទីផ្សារប្រទេសយើងឡើយ៕ 

ស្មាតហ្វូនកំពូលរបស់OPPO Find X
ស្មាតហ្វូនកំពូលរបស់OPPO Find X
ស្មាតហ្វូនកំពូលរបស់OPPO Find X
ស្មាតហ្វូនកំពូលរបស់OPPO Find X
ស្មាតហ្វូនកំពូលរបស់OPPO Find X
ស្មាតហ្វូនកំពូលរបស់OPPO Find X
ស្មាតហ្វូនកំពូលរបស់OPPO Find X

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]