ភ្នំពេញ ៖ តារាម៉ូលកូនកាត់ខ្មែរ-បារាំង កញ្ញា Mayanne Clais ដែលភាគច្រើនគេតែងតែហៅនាងថា កញ្ញា Marian តារាស្រីរូបនេះហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំង ក្រោយរូបនាង បានគ្រងនូវឈុតសម្លៀកបំពាក់បុរាណខ្មែរ មួយឈុតដែលពិតជាស្រស់ស្អាតខ្លាំងមែនទែន។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តារាម៉ូដែល ដែលបានចាប់កំណើតនៅលើទឹកដីបារាំង កញ្ញា Marian បានបង្អួតសម្រស់នៅក្នុងឈុតសម្លៀកបំពាក់បែបបុរាណខ្មែរ បូកផ្សំជាមួយរូបសម្រស់ដ៏ស្រស់ស្អាត តាំងតែពីកំណើតផងនោះ កាន់តែធ្វើឲ្យសម្រស់តារាស្រីរូបនេះ កាន់តែមានភាពស្រស់ស្អាតឡើងថែមមួយកម្រិតទៀតផងដែរ ។

ជាមួយគ្នានេះដែរ មហាជនជាច្រើន បានលាន់មាត់សរសើរ តារាស្រីរូបស្រស់ កញ្ញា Marian ថាទាំងស្អាត ទាំងសុភាព ពិតជាសាកសមជានារីខ្មែរពិតៗ ដែលធ្វើឲ្យអ្នកទស្សនា គយគន់មិនជិនណាយចិត្តទាល់តែសោះឡើយ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖ 

Marian
Marian
Marian
Marian
Marian
Marian

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]