បុណ្យណូអែល គឺជាបុណ្យមួយដែលប្រជាពលរដ្្ឋទូទាំងពិភពលោក តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ នៅថ្ងៃទី២៥ ខែធ្នូ ហើយប្រពៃណីទំនាមទំលាប់របស់យើងគឺ តែងតែឲ្យអំណោយទៅមិត្តភក្កិ បងប្អូន សមាជិកគ្រួសារ ឬ អ្នកជាទីស្រលាញ់របស់យើង ហើយអំណោយទាំងអស់នោះ ភាគច្រើនមានដូចជា DVD អាវយឺត នាឡិកាដៃ ជាដើម។

យ៉ាងណាមិញ អំណោយទាំងនោះគឺសំរាប់មនុស្សទូទៅតែប៉ុណ្ណោះ។ ចំណែកឯអំណោយរបស់ពួកមហាសេដ្ឋីវិញ គឺមានលក្ខណៈខុសប្លែកយ៉ាងខ្លាំង ហើយតម្លៃរបស់វាប្រិយមិត្ត ប្រាកដជាមានការភ្ញាក់ផ្អើលជាមិនខាន។

តើប្រិយមិត្តយល់យ៉ាងណាចំពោះអំណោយ អស់ទាំងនេះ?

១. ប៊ិចធ្វើពីមាស និងដាំពេជ្រនៅលើគម្រប ដែលមានតែដប់គត់នៅលើពិភពលោក មានតម្លៃ ៩៧,៥០០ ដុល្លារ ក្នុងមួយដើម

២. តាបប៊ីយា ដែលធ្វើឡើងពីកញ្ចក់ស្វិត ដែលមានផ្ទៃវាអាចមើលធ្លុះ ដែលមានគ្រាប់ប៊ីយាមួយឈុត ប្រដាប់រៀបគ្រាប់មួយ ប្រដាប់ខាត់ក្បាលគឺ និងឈើបុកប៊ីយាពីរដើម សរុបមានតម្លៃ ៦៨,០០០ ដុល្លា

៣. ធុងត្រជាក់សំរាប់ដាក់ស្រា Champagne ធ្វើពីប្រាក់ ហើយខាងក្នុងមានសរសៃកាបោន ដែលសំរាប់ការពារភាពត្រជាក់ មានតម្លៃ ៤២,២៥០ ដុល្លារ

៤. USB 32GB ដាំពេជ្រដែលមានតម្លៃ ៣២,៥០០ ដុល្លារ

៥. iPhone 5 ដាំពេជ្រ ៥០០គ្រាប់ និងវ័នប្លាទីននៅជំវិញ មានតម្លៃ ១៦,២៥០ដុល្លារ

៦. ក្ដាល្បែងរកពាក្យ ដែលធ្វើឡើងដោយឈើល្អប្រនិត មានតម្លៃ ៣,៦០០ដុល្លារ

៧. កាស Beats ដែលដាំជ័រពណ៌មាស មានតម្លៃ ២,៧០០ ដុល្លារ

៨. ខ្មៅដៃ ដែលធ្វើពីឈើម្យា៉ងឈ្មោះ alder ដែលមានដងធ្វើពីប្រាក់ និងប្រដាប់ខួងខ្មៅដែ ដែលមានតម្លៃ ៦៥៥ដុល្លារ

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]