ភ្នំពេញ៖ តារាសម្តែងដ៏ល្បីឈ្មោះនិយមសម្តែងតួកាច កញ្ញាកុល ដាវី ត្រូវបានអ្នករួមការងារជាមួយគ្នាទម្លាយរូបភាពមួយសន្លឹក ដែលស្តែងពីការខិតខំធ្វើការរហូតលង់លក់នៅលើសាឡុងបែបនេះ។

ក្រោយពីបានឃើញដូច្នោះ បានធ្វើឲ្យគេដឹងថាតារារូបនេះពិតជាតស៊ូ នៅក្នុងការធ្វើការខ្លាំង ដោយមិនមានការរអ៊ូ ខណៈពេលធ្វើការហត់អស់កម្លាំង ដោយនាងសុខចិត្តសម្រាកបែបនេះទាំងទឹកមុខហត់នឿយខ្លាំង ធ្វើឲ្យបណ្តាអ្នកគាំទ្រ ក៏ដូចជាអ្នកលេងបណ្តាញសង្គមនាំគ្នាកោតសរសើរដល់នាងគ្រប់គ្នា។

ស្របពេលជាមួយគ្នានេះដែរ បន្ទាប់ពីរូបភាពមួយសន្លឹកនោះបានបង្ហោះ គេក៏បានភ្ជាប់ជាមួយសារដ៏ខ្លីមួយ និយាយចំៗពីចរិតរបស់នាងនៅពេលធ្វើការផងដែរ ដោយក្នុងនោះមិត្តរួមការងាររបស់នាងបាននិយាយយ៉ាងដូច្នោះថា៖

«សុំអនុញ្ញាតបងស្រី post រូបនេះមួយ... ចង់និយាយថាស្រលាញ់គាត់ខ្លាំងណាស់ លើកទីមួយដែលធ្វើការជាមួយគាត់ គាត់ជាមនុស្សស្រលាញ់ការងារខ្លាំង ឲ្យតម្លៃក្រុមការងារ គោរពគ្នាទៅវិញមក ថតចប់មួយរឿងអត់ដែលឺគាត់រអ៊ូសូម្បីតែមួយម៉ាត់ ឃើញគាត់អាក្រក់ក្នុងរឿង តែនៅក្រៅគាត់គួរឲ្យស្រលាញ់ណាស់ណា»៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ? 

កញ្ញាកុល ដាវី
កញ្ញាកុល ដាវី
កញ្ញាកុល ដាវី
កញ្ញាកុល ដាវី សម្រាកនៅកន្លែងការងារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]