ក្រុងព្រះសីហនុ៖ ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃ ធ្វើឲ្យទឹកជំនន់ជន់លេចដំនាំ ផ្ទះប្រជាពលរដ្ឋខ្មែរជាច្រើនកន្លែង ដែលមានដូចជាក្រុងព្រះសីហនុ នៅលើផ្លូវជាតិលេខ៤ និងនៅឯខេត្តកោះកុង មិនត្រឹមតែប៉ុណ្ណោះតាមបណ្តាខេត្តដទៃទៀតក៏ហាក់ដូចជាចាប់ផ្តើមលិច ធ្វើឲ្យខូចផ្លូវ និងលិចផ្ទះផងដែរ។

ស្របពេលជាមួយគ្នានេះ ឃើញថាក៏មានកម្លាំងជាច្រើនបានចុះទៅជួយសង្គ្រោះប្រជាពលរដ្ឋនៅទីជន់លិចទាំងប៉ុន្មានខេត្តនោះផងដែរ ហើយក៏សូមសរសើរទៅដល់ក្រុមអ្នកជួយសង្គ្រោះ ដែលបានជួយគ្នានៅក្នុងគ្រាលំបាកបែបនេះ ទាំងដែលមានភ្លៀងធ្លាក់មិនឈប់ ត្រូវដើរកាត់ភ្លៀង ជិះទូកដើម្បីធ្វើដំណើរទៅជួយពួកគេ ក៏ដូចជាជួយយកទ្រពសម្បត្តិដែលត្រូវលិច ដើម្បីមកដល់កន្លែងគោក។

មិនត្រឹមតែប៉ុណ្ណោះនោះទេ ក៏មានប្រជាជនរស់នៅទៅនោះនាំគ្នាស្ទុះស្ទារជួយគ្នា ទាំងភ្លៀងសើមពេញខ្លួនប្រាណ ឲ្យតែបានជួយពួកគេចេញពីភាពលំបាកទាំងនេះ។

ទង្វើរបស់ប្រជាពលរដ្ឋ ក៏ដូចជាក្រុមអ្នកជួយសង្គ្រោះបានធ្វើឲ្យមហាជនជាច្រើនបានកោតសរសើរទៅដល់រូបគាត់ ដែលចេះស្រលាញ់គ្នា និងចេះជួយគ្នាក្នុងគ្រាលំបាកបែបនេះ ដោយមិនមើលនឹងភ្នែកនោះទេ៕

សូមទស្សនាកម្រងសកម្មភាពក្រុមអ្នកសង្គ្រោះទៅជួយប្រជាជនដែលនៅកន្លែងមានទឹកជំនន់នៅក្នុងបណ្តាខេត្តទាំងប៉ុន្មាន ខាងក្រោមនេះ៖ 

សកម្មភាពប្រជាជនជួយគ្នានៅខេត្តព្រះសីហនុ
សកម្មភាពប្រជាជនជួយគ្នានៅខេត្តព្រះសីហនុ
សកម្មភាពប្រជាជនជួយគ្នានៅខេត្តព្រះសីហនុ
ទឹកជំនន់នៅក្នុងខេត្តព្រះសីហនុ
សម្មភាពពីអ្នកជួយនៅខេត្តកោះកុង
សម្មភាពពីអ្នកជួយនៅខេត្តកោះកុង
សម្មភាពពីអ្នកជួយនៅខេត្តកោះកុង
សម្មភាពពីអ្នកជួយនៅខេត្តកោះកុង
សម្មភាពពីអ្នកជួយនៅខេត្តកោះកុង
សម្មភាពពីអ្នកជួយនៅខេត្តកោះកុង
សម្មភាពពីអ្នកជួយនៅខេត្តកោះកុង
សម្មភាពពីអ្នកជួយនៅខេត្តកោះកុង
សម្មភាពពីអ្នកជួយនៅខេត្តកោះកុង
សម្មភាពពីអ្នកជួយនៅខេត្តកោះកុង
សម្មភាពពីអ្នកជួយនៅខេត្តកោះកុង
សម្មភាពពីអ្នកជួយនៅខេត្តកោះកុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]