រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ដួល​បោក​ក្បាល​របួសធ្ងន់​ដោយសារ​ជិះ​ម៉ូតូ​ចេញពី​ផឹក​ទឹក​ ត្នោតជូរ​ទៅ​បុក​កង់​ក្មេង​ប្រុស​អាយុ​១០​ឆ្នាំ​ ពី​ក្រោយ​បណ្ដាល​ឱ្យ​ដួល​រង​របួស​ទាំង​ពីរ​នាក់ កាល​ពី​វេលា​ម៉ោង​៦​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៣ ​មីនា ​ស្ថិត​​ក្នុងភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប ខណ្ឌ​​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ឈ្មោះម៉េ​ង ហៀ​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​​កើត​ហេតុ​ត្រូវ​ម្ដាយ​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​គុប​ជ្រុង​៥០ ពណ៌​ទឹក​ប៊ិច ទៅ​ផឹក​ទឹក​ត្នោតជូរ​ជាមួយ​មិត្ដភក្ដិ ។ ​លុះ​ត្រឡប់​​មក​វិញ ​បាន​ជ្រុល​ទៅ​បុក​កង់​ក្មេង​ប្រុស​ម្នាក់​អាយុ​ជាង​​១០​ឆ្នាំ​ ដែល​ស្នាក់​នៅ​ក្នុងភូមិ​ជាមួយ​គ្នា ​ពី​ក្រោយ​​​បណ្ដាល​ឱ្យ​ដួល​បោក​ក្បាល​នឹង​ថ្នល់​រង​របួស ចំណែក​ក្មេង​ប្រុស​នោះ​ក៏​រង​របួសធ្ងន់​ដែរ។

ក្រោយ​ពេល​កើតហេតុ​ក្មេង​ប្រុស​រង​គ្រោះ​ត្រូវ​ក្រុម​ គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯក​ជន​ជិត​កន្លែង​កើតហេតុ ចំណែក​ជន​រង​គ្រោះ​​ត្រូវ​​ក្រុម​គ្រួសារ​ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ​យក​ទៅ​ ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]