ភ្នំពេញ៖ ប្រិយមិត្តប្រហែលជាស្គាល់ហើយ គូស្នេហ៍តារា លោក សុខ រក្សា និង កញ្ញា កុល ដាវី បើទោះបីនាពេលបច្ចុប្បន្ននេះ អ្នកទាំងពីរ មិនទាន់មានលេចលឺដំណឹងចូលរោងការដូចតារាផ្សេងៗក៏ពិតមែន តែគេសង្កេតឃើញថាគូស្នេហ៍មូយគូនេះ ហាក់មានភាពផ្អែមល្ហែមនឹងគ្នា មិនចាញ់គូស្វាមីភរិយាតារាផ្សេងៗនោះទេ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះដែរ ខណៈតារាចម្រៀងប្រុស លោក សុខ រក្សា បានធ្លាក់ខ្លួនឈឺរហូតដល់ថ្នាក់ត្រូវចូលគេង នៅក្នុងមន្ទីរពេទ្យអស់ជាច្រើនថ្ងៃ ដែលបានធ្វើឲ្យ តារាសម្ដែងសាច់ស កញ្ញា កុល ដាវី មានការព្រួយបារម្ភជាខ្លាំង ព្រោះថាតារាប្រុសរូបនេះ បានមកសម្រាកព្យាបាលអស់ជាច្រើនថ្ងៃហើយ តែនៅមិនទាន់បានធូរស្បើយខ្លះទាល់សោះ ។

ដោយក្នុងនោះដែរ តារាស្រីស្រស់ស្អាតរូបនេះ ក៏បានបង្ហោះសារ អមជាមួយក្ដីបារម្ភថា « ឆាប់ជាណាបងសម្លាញ់ ពីរបីថ្ងៃហើយអត់ធូរសោះ អត់មាននាក់បុិនរអ៊ូរដាក់អូនទេប៉ុន្មានថ្ងៃហ្នឹង អាណិតណាស់»។

គួរបញ្ជាក់ផងដែរថា មូលហេតុដែលតារាប្រុសមុខស្រស់ លោក សុខ រក្សា ត្រូវចូលសម្រាកក្នុងមន្ទីរពេទ្យអស់ជាច្រើនថ្ងៃ គឺដោយសារតែជំងឺរលាកក្រពះនិងពោះវៀន របស់លោក។ ដោយក្នុងនោះដែរ ក៏មានទស្សនិកជនជាច្រើន បានផ្ញើសារជូនពរ តារាប្រុសរូបនេះ ឲ្យបានឆាប់ជាសះស្បើយផងដែរ៕ 

សុខ រក្សា និងកុល ដាវី
សុខ រក្សា និងកុល ដាវី
សុខ រក្សា និងកុល ដាវី
សុខ រក្សា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ រក្សា