អ្វីដែលមនុស្សស្រីចង់បាន! កាន់តែកៀកថ្ងៃជួបមុខកូន សុខ រក្សា ប្រើពាក្យលើកទឹកចិត្តដាក់ភរិយា

//s9.kh1.co/42/429868d771eed775bdb0ca14fad44e2d7a162c1a.jpg
តារា & កម្សាន្ដ

 ១៤-ធ្នូ-២០២១ ១ល្ងាច · ២ ឆ្នាំមុន

ពាក្យសម្តីដែលមនុស្សស្រីចង់លឺពីស្វាមីដែលកំពុងពរពោះ គឺពាក្យសរសើរលើកទឹកចិត្តបែបនេះ។

ភ្នំពេញ៖ អាចនិយាយបាន ជីវិតគូដ៏ស្ម័គ្រស្មោះរវាង តារាសម្ដែងស្រី កុល ដាវី និងតារាចម្រៀងប្រុសលោក សុខ រក្សា គឺជាប្ដីប្រពន្ធដែលមហាជនជាច្រើន បានដឹងឮជាយូរយារណាស់មកហើយថា ប្ដីប្រពន្ធមួយគូនេះ បានចាប់ដៃគ្នាសាងចំណងស្នេហ៍មកជាច្រើនឆ្នាំហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ បន្ទាប់ពីរៀបការរួមរស់នឹងគ្នារួចមក យើងឃើញថា កុល ដាវី និងប្ដី ហាក់បីដូចជាកាន់តែស៊ីជម្រៅ និងរស់នៅ ជាមួយគ្នាយ៉ាងមានសុភមង្គល ពិសេស តារាសម្ដែងស្រីរូបនេះកំពុងពរពោះកូនស្រីរត្រៀមនឹងសម្រាលឆាប់ៗដែរ។

ជាហេតុ ដែលកាន់តែធ្វើឲ្យស្វាមីរបស់តារាស្រីរូបនេះ កាន់តែស្រលាញ់ថ្នាក់ថ្នមនាងខ្លាំងលើសដើម បើទោះបីជាអ្នកទាំងពីរមិនសូវបង្ហាញមុខជាមួយគ្នាតាមរយៈបណ្ដាញសង្គមច្រើនដូចគូដទៃក៏ដោយ។ ជាក់ស្ដែង ដូចថ្មីៗនេះ តារាចម្រៀងប្រុសលោក សុខ រក្សា បានបង្ហោះរូបភរិយាដែលកំពុងពរពោះហើយថែមទាំងមានសារយ៉ាងស្វីតបែបនេះថា៖ 

ពេលអូនមានផ្ទៃពោះកូនស្រីចឹងទៅ រឹតតែគួរអោយស្រលាញ់ខ្លាំងណាស់

សារ សុខ រក្សា

យ៉ាងណាមិញ អ្នកនិយមលេងបណ្ដាញសង្គមដែលជាអ្នកគាំទ្រតារាទាំងពីរនាក់នេះ ជាច្រើន ពិតជាពេញពចិត្តពេញថ្លើមខ្លាំងណាស់សម្រាប់ពាក្យសម្ដីរបស់លោក ដែលចេះលើកទឹកចិត្តប្រពន្ធបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

សុខ រក្សា និង ភរិយា
សុខ រក្សា និង ភរិយា
សុខ រក្សា និង ភរិយា
សុខ រក្សា និង ភរិយា
កុល ដាវី
កុល ដាវី
កុល ដាវី
កុល ដាវី
កុល ដាវី
កុល ដាវី
សារបង្ហោះ លោក សុខ រក្សា
សារបង្ហោះ លោក សុខ រក្សា
សុខ រក្សា
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T