ភ្នំពេញ៖ ថ្មីៗនេះ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ម្តាយបង្កើតកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បានបង្ហាញប្រាប់ឱ្យដឹងថា អ្នកស្រីទើបតែទទួលបាននូវឡានស៊េរីថ្មីទំនើបមួយគ្រឿងម៉ាក Ford ដ៏ស្រស់ស្អាតកាដូពីលោក ព្រាប សុវត្ថិ និងភរិយា ផ្ទាល់តែម្តង។

ដោយនៅក្នុងនោះផងដែរ ម្តាយរបស់លោក ព្រាប សុវត្ថិ ក៏បានប្រាប់ឱ្យដឹងយ៉ាងដូច្នេះថា៖ «អរគុណណាស់កូនសម្លាញ់ សម្រាប់កាដូដ៏ភ្ញាក់ផ្អើលមួយនេះ»។  

ជាការពិតណាស់ ជារឿយៗគេឃើញលោក ព្រាប សុវត្ថិ តែងតែបានបំពេញនូវតួនាទីរបស់ខ្លួនជាកូនប្រុសដ៏សែនល្អម្នាក់សម្រាប់អ្នកមានគុណរបស់លោក។

ហើយក្រៅពីការទិញរបស់ជូនឱ្យអ្នកម្តាយជាទីស្រលាញ់ហើយ គេក៏តែងតែឃើញកំពូលតារាចម្រៀងរូបនេះ នាំម្តាយដើរលេងកម្សាន្តពេលសម្រាកពីការងារ នៅតាមបណ្តាខេត្តនានាយ៉ាងសប្បាយរីករាយផងដែរ ដោយប្រើជីវិតតាមបែបសាមញ្ញៗ ធម្មតាអាងខ្លួនជាតារាល្បីនោះទេ។ 

ឃើញបែបនេះហើយ ធ្វើឱ្យអ្នកគាំទ្រសរសើរដល់អ្នកម្តាយលោក ព្រាប សុវត្ថិ ថាមានសំណាងណាស់ ដែលមានកូនប្រុសល្អដូចជាលោកដូច្នេះ៕ 

ទស្សនាកម្រងរូបភាពដូចខាងក្រោមនេះទាំងអស់គ្នា៖ 

ព្រាប សុវត្ថិ និងម្តាយ
ព្រាប សុវត្ថិ និងម្តាយ
ព្រាប សុវត្ថិ និងម្តាយ
ព្រាប សុវត្ថិ និងភរិយា ព្រមទាំងម្តាយ
ព្រាប សុវត្ថិ និងម្តាយ
ព្រាប សុវត្ថិ និងភរិយា ព្រមទាំងម្តាយ
ឡាន ព្រាប សុវត្ថិ ទិញជូនម្តាយ
ឡាន ព្រាប សុវត្ថិ ទិញជូនម្តាយ
ឡាន ព្រាប សុវត្ថិ ទិញជូនម្តាយ
ឡាន ព្រាប សុវត្ថិ ទិញជូនម្តាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ