ភ្នំពេញ៖ ជាការពិតដែលមិនអាចប្រកែកបាន ក្នុងវិស័យសិល្បៈតារាស្រីប្រុសទាំងអស់ ចាំបាច់ត្រូវមានគំនិតខ្ពស់ ក្នុងការរៀបចំតុបតែងខ្លួន ឲ្យសាកសមទៅនឹងកម្មវិធីនានាព្រោះចង់មិនចង់ជាមនុស្សរបស់មហាជន គ្រប់គ្នាប្រាកដជា តាមដាន និងសង្កេតមើលសូម្បីចំណុចតូចៗបែបនេះ។

ប៉ុន្តែបើមកចាប់អារម្មណ៍ ចំពោះតារាស្រីៗប៉ុន្មានរូបនេះវិញ ហាក់ដូចជាមានភាពរសនិយមផ្សេងខុសពីតារាដទៃ ដែលជារឿយៗពួកគេចូលចិត្តលេងខ្លួនបែបយុវវ័យ ស្ទីល Swag Swag អមនឹងស្បែកជើងប៉ាតា យ៉ាងសាមញ្ញទៅវិញ។ 

ជាក់ស្ដែង បើក្រៅពីការចូលរួមសម្ដែង តាមកម្មវិធីធំៗនានា តារាទាំងអស់នោះ ចូលចិត្តពាក់ស្បែកជើងប៉ាតា ជាជាងស្បែកជើងម៉ូត ឬកែង ដាច់តែម្ដង ព្រោះមិនថាទៅក្រៅ Shopping ឬមានដំណើរកម្សាន្តក្នុងនិងក្រៅប្រទេស ពួកគេតែងតែពាក់វាជានិច្ច។ 

យ៉ាងណាមិញ នៅពេលតារាទាំងនេះ ពាក់ស្បែកជើងប៉ាតា ក៏មើលនៅតែស្រស់ស្អាតខ្លាំង មិនចាញ់ ពេលពាក់ស្បែកជើងកែងទេ៕

តោះ បើចង់ដឹងថា មានតារាស្រីណាដែលចូលចិត្តស្បែកជើងប៉ាតាខ្លះ ទស្សនារូបភាពខាងក្រោម៖

វណ្ណៈ បូរមី
ស្រីនិច
ទេព បូព្រឹក្ស
ពេជ្រ សោភា
ឱក សុគន្ធកញ្ញា
មាស សុខសោភា
មាន​ សូនីតា
នៅ សូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា