រុស្ស៊ី៖ លោក Didier Deschamps បានក្លាយជាបុគ្គលទី៣ប៉ុណ្ណោះ ក្នុងលោកដែលអាចឈ្នះពានរង្វាន់ World Cup ក្នុងនាមជាកីឡាករ និងគ្រូបង្វឹក ក្រោយពីលោកដឹកនាំបារាំង បំបាក់ក្រូអាត ៤-២ នៅវគ្គផ្ដាច់ព្រ័ត្រកាលពីយប់មិញនេះ។ 

លោក Didier Deschamps

Deschamps បានលើកពានជាមួយបារាំង កាលពីឆ្នាំ១៩៩៨ គ្រាដែលលោកជាប្រធានក្រុមមានគក់នេះ ហើយកាលពីយប់មិញ រូបលោកបានដឹកនាំក្រុមដែលសម្បូរដោយយុវជនពេញកម្លាំងឲ្យលើកពានរង្វាន់ដ៏ធំជាងគេលើលោកនេះ ជាលើកទី២ ក្នុងប្រវត្ដិសាស្រ្ដរបស់ប្រទេសបារាំង។ 

លោក Didier Deschamps

បុរសវ័យ ៤៩ឆ្នាំនេះ បានក្លាយជាបុគ្គលទី៣ បន្ទាប់ពីលោក Mario Zagallo និងលោក Franz Beckenbauer ដែលអាចឈ្នះពានមួយនេះក្នុងនាមជាកីឡាករ និងគ្រូបង្វឹក។

សូមបញ្ជាក់ថា លោក Didier Deschamps ក៏បានបំបែកកំណត់ត្រាមួយទៀតផងដែរ គឺក្លាយជាអ្នកចាត់ការដំបូងគេដែលអាចនាំក្រុមឡើងទៅលេងវគ្គផ្ដាច់ព្រ័ត្រ Euro និង World Cup ជាប់គ្នា ដោយកាលពី២ឆ្នាំមុន បារាំងក្រោមការដឹកនាំរបស់លោកក៏បានឡើងវគ្គផ្ដាច់ព្រ័ត្រ Euro ដែរ ប៉ុន្ដែបែរជាភ្លាត់ចាញ់ព័រទុយហ្គាល់ ១-០ ទោវិញ៕  

លោក Didier Deschamps
លោក Didier Deschamps

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]