រុស្ស៊ី៖ ការប្រកួតបាល់ទាត់ពិភពលោក World Cup ឆ្នាំ២០១៨ បានឈានចូលមកដល់វគ្គផ្ដាច់ព្រ័ត្រហើយ ដោយនាយប់សែ្អកនេះ ក្រុមជម្រើសជាតិបារាំង នឹងត្រូវតទល់ក្រុមជម្រើសជាតិក្រូអាតនៅវេលាម៉ោង ១០យប់។ 

បារាំង Vs ក្រូអាត

ចាប់តាំងពីឈ្នះជើងឯកឆ្នាំ១៩៩៨ មក មានតែបារាំងទេ ដែលជាក្រុមឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រច្រើនជាងក្រុមណាៗទាំងអស់ក្នុងពានរង្វាន់មួយនេះ ខណៈដែលក្រូអាតបានឡើងមកដល់វគ្គនេះជាលើកដំបូងក្នុងប្រវត្ដិសាស្រ្ដ ហើយក្លាយជាក្រុមទីមួយដែលឈ្នះក្នុងវគ្គផុត៩០នាទី ៣ប្រកួតជាប់ៗគ្នា។

ក្រុមទាំង២ឡើងមកដល់វគ្គនេះគឺបារាំង បានបំបាក់បែលហ្ស៊ិក ២-១ ខណៈក្រូអាតយកឈ្នះអង់គ្លេស ២-១។ ៥ប្រកួតរបស់ក្រុមបារាំង គឺធើ្វបានល្អមែនទែនដោយឈ្នះ៤ និងស្មើ១ ស្របពេលក្រូអាតក៏មិនណយដែរ ដោយឈ្នះ៣ និងស្មើ២។  

បារាំង
ក្រូអាត

ដោយឡែក ការជួបគ្នា៥ដងរវាងក្រុមទាំង២ គឺបារាំងមិនដែលចាញ់ក្រូអាតឡើយ ដោយអាចយកឈ្នះ២ និងស្មើ៣ ហើយការឈ្នះ១ក្នុងចំណោម២នោះ គឺនៅពេលដែលបារាំងបំបាក់ក្រូអាត ២-១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ខាងលើនេះ នៅឆ្នាំ១៩៩៨ ជាពេលដែលពួកគេឡើងទៅលេងវគ្គផ្ដាច់ព្រ័ត្រហើយលើកពាននាពេលនោះតែម្ដង។ 

បារាំង Vs ក្រូអាត ឆ្នាំ១៩៩៨

ចាំមើលថាតើ បារាំង ឫក្រូអាត ក្រុមណានឹងក្លាយជាស្ដេចបាល់ទាត់នៃផែនដីសម្រាប់ព្រឹត្ដិការណ៍ឆ្នាំ២០១៨ នេះ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]