អេស្ប៉ាញ៖ ក្លិបអធិរាជស Real Madrid បាន​បញ្ជូន​អ្នកនាំពាក្យម្នាក់ដែល​ជា​មន្ត្រី​ជាន់ខ្ពស់ ឲ្យទៅ​ចរចា​ជាមួយ​ឪពុក Neymar ដោយផ្ទាល់ក្រោយពីពួកគេបានសម្រេចលក់ខ្សែប្រយុទ្ធ Cristiano Ronaldo ឲ្យទៅក្លិប Juventus រួចមក។

Neymar

ដោយផ្អែកលើសារព័ត៌មាន​ប្រេស៊ីលមួយដែលមានឈ្មោះថា Globesporte បានចុះ​ផ្សាយ​កាលពីយប់មិញនេះ បាន​ឲ្យ​ដឹង​ថា ប្រធាន​នាយកដ្ឋាន​បាល់ទាត់​អន្តរជាតិ​របស់ក្លិប Real Madrid លោក Juni Calafat ត្រូវ​បាន​​ម្ចាស់ក្លិបចាត់​ឲ្យ​ទៅធ្វើ​ការ​ចរចា​ជាមួយឪពុក​របស់កីឡាករ Neymar ផ្ទាល់តែម្តងក្រោយពីលើកមុននេះពួកគេបានបរាជ័យម្តងរូចទៅហើយក្នុងការនាំយកអតីតខ្សែប្រយុទ្ធរបស់ក្លិប Barcelona រូបនោះមកកាន់ទឹកដី Santiago Bernabéu។

Juni Calafat

ទោះ​ជា​យ៉ាង​ណាក្តី បើ​តាមប្រភពច្បាស់ការណ៍របស់ក្លិប Real Madrid ផ្ទាល់បានឲ្យដឹង​ច្បាស់​ថាក្លិប PSG នឹង​មិន​ព្រម​លក់​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​រូបនោះ​ជាដាច់ខាត់ ប៉ុន្តែមានតែមនុស្សម្នាក់ទេដែលអាចជួយឲ្យពួកគេសម្រេចលក់ ខ្សែប្រយុទ្ធរូបនោះបានគឺលោក Neymar Santos Sr ដែលជាឪពុករបស់ Neymar ផ្ទាល់តែម្តង។

សូមបញ្ជាក់ថា ក្លិប​យក្សអេស្ប៉ាញ​នូវតែមានសង្ឃឹម​តាម​រយៈ​ការ​បញ្ចូនអ្នកនាំពាក្យរូបនោះឲ្យទៅចរចាជាមួយឪពុករបស់ Neymar អាច​នឹងមានលទ្ធផលត្រលប់មកវិញច្រើនព្រោះថា Ronaldo បានចាក​ចេញ​ពី​ក្លិបទៅ​ចូល​រួម​ជាមួយ Juventus បាត់ទៅហើយ ដូច្នេះតំណែងប្រយុទ្ធកំពុងតែទំនេរសម្រាប់ Neymar ជាលើកទីពីរ៕

Neymar Santos Sr និង Neymar Jr

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]