អង់គ្លេស៖ សហព័ន្ធបាល់ទាត់របស់ប្រទេសអង់គ្លេស ហៅកាត់ថា FA កំពុងត្រៀមផ្ដល់កិច្ចសន្យាថ្មីដល់គ្រូបង្វឹកលោក Gareth Southget ក្នុងការដឹកនាំក្រុមជាបន្ដ។ 

លោក Gareth Southget

គ្រូបង្គោលដែលជាអតីតខែ្សការពារក្រុមតោកំណាច់អង់គ្លេសផ្ទាល់ បានដឹកនាំក្រុមមួយនេះដោយសម្បូរទៅដោយកីឡាករក្មេងៗ អោយឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ពិភពលោក ប៉ុន្ដែត្រូវបរាជ័យក្រោមថ្វីជើងក្រុមក្រូអាត ក្នុងលទ្ធផល ២-១ កាលពី២ថៃ្ងមុន។

យ៉ាងណាក្ដី Southgate ត្រូវបានផ្ដល់ទំនុកចិត្ដដោយសហព័ន្ធពេញទំហឹង ហើយលោកនឹងត្រៀមចុះកុងត្រាជាបន្ដ ដែលកុងត្រាថ្មីនេះនឹងមានរយៈពេល ៥ឆ្នាំ។ 

គោលដៅបន្ទាប់របស់ក្រុមជម្រើសជាតិ គឺត្រូវប្រកួតប្រជែងក្នុងពានរង្វាន់ Euro ដែលធើ្វឡើងនៅឆ្នាំ២០២០។

សូមបញ្ជាក់ថា លោក Southgate បានទទួលប្រាក់លើកទឹកចិត្ដចំនួន ៣៥០០០០ផោន ក្នុងការនាំក្រុមអង់គ្លេស ឲ្យឈានឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ខណៈកុងត្រាថ្មីរបស់លោក ត្រូវគេបានគេរំពឹងថាលោកនឹងទទួលបានថៃ្លឈ្នួលដល់ទៅ ៥លានផោនឯណោះ ក្នុង១ឆ្នាំ៕  

លោក Gareth Southget

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]