ភ្នំពេញ៖ កាលពីថ្ងៃទី១១ កន្លងផុតទៅថ្មីៗនេះ គឺជាថ្ងៃកំណើតរបស់តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព កញ្ញា ពៅ លីដា។

យ៉ាងណាមិញ សម្រាប់ថ្ងៃដ៏ពិសេសរបស់នាង មហាជនក៏សង្កេតឃើញថាតារាស្រីរូបនេះ មានតារាៗនិងមិត្តភក្តិរបស់នាងជាច្រើន បានរៀបចំពិធីខួបកំណើត ក៏ដូចជាជូនកាដូសម្រាប់នាងផងដែរ។

ជាក់ស្តែង កាលពីប៉ុន្មានម៉ោងមុននេះ កញ្ញា ពៅ លីដា បានបង្ហោះវីដេអូឃ្លីបមួយ បង្ហាញពីកាដូ ដែលរូបនាងទទួលបានក្នុងថ្ងៃខួបកំណើត។ ក្នុងនោះដែរ បន្ទាប់ពីឃើញវីដេអូដែលនាងបង្ហោះហើយ មហាជនពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែន ព្រោះថាកាដូដែល លីដា ទទួលបានសុទ្ធតែជារបស់ Brand និងមានតម្លៃរាប់សិបដុល្លារឯណោះ។

គួររម្លឹកផងដែរថា សម្រាប់ខួបកំណើតឆ្នាំនេះ កញ្ញា ពៅ លីដា ពិតជាទទួលបានកាដូ និងនំខួបយ៉ាងច្រើនពីសំណាក់មិត្តភក្តិនិងក្រុមគ្រួសាររបស់នាង មិនចាញ់ឆ្នាំមុនៗនោះទេ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

ពៅ លីដា
កាដូរបស់ពៅ លីដា
ពៅ លីដា និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពៅ លីដា