បរទេស៖ ជាក់ស្តែងបន្ទាប់ពីតារាចម្រៀងបរទេស វ័យ ២៤ឆ្នាំ លោក Justin Bieber បានសុំគូស្នេហ៍ ដែលទើបតែត្រលប់មកត្រូវគ្នាវិញបានរយៈពេលមួយខែរៀបការ បានបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែអតីតគូស្នេហ៍របស់លោក Selena Gomez ក៏បញ្ចេញភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង មិនចាញ់អ្នកគាំទ្រនោះដែរ។

បើក្រឡេកទៅមើលដៃរបស់តារាចម្រៀងប្រុសរូបនេះ អ្នកច្បាស់ជាឃើញរូបសាក់ជាច្រើន នៅលើនោះ ប៉ុន្តែអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺ មានអ្នកគាំទ្រមួយចំនួន បានសង្កេតឃើញថា នៅលើដៃរបស់តារាចម្រៀងប្រុសរូបនេះ មានស្នាមសាក់រូបរបស់ Selena ដដែល ទាំងដែលលោក និងតារាបង្ហាញម៉ូតរូបនេះ ជិតរៀបការនឹងគ្នាទៅហើយ។

ដោយស្នាមសាក់មួយនេះ លោកបានសាក់កាលពីខែ មេសា ឆ្នាំ២០១៣កន្លងទៅនេះ ដោយរូបមួយនេះ តំណាងឲ្យ Selena គឺជាទេពអប្សរនៅក្នុងចិត្តរបស់លោក។ នេះបើយោងតាមការផ្តល់បទសម្ភាសន៍របស់លោកទៅកាន់ទស្សនាវដ្តី GQ កាលពីឆ្នាំ ២០១៦។

យ៉ាងណាមិញ គេមិនបានដឹងនោះទេថាតើ តារាចម្រៀងប្រុសរូបនេះ អាចនឹងលុបរូបសាក់នេះចេញ ឬទេ បន្ទាប់ពីលោក និងគូដណ្តឹងរបស់លោករៀបការនឹងគ្នារួចរាល់ហើយនោះ៕ 

រូបស្នាមសាក់លើដៃ Justin
រូបស្នាមសាក់លើដៃ Justin
រូបស្នាមសាក់លើដៃ Justin
រូបស្នាមសាក់លើដៃ Justin
Justin និងHailey
Justin និងSelena

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]