រុស្សុី៖ សហព័ន្ធកីឡាបាល់ទាត់ពិភពលោកដែលហៅកាត់ថា FIFA បានធ្វើការព្រមានដល់ក្រុមហ៊ុនផ្សាយបន្តផ្ទាល់ និងអ្នកដែលផ្យាយបន្តផ្ទាល់បាល់ទាត់ពិភពលោកពីប្រទេសរុស្សុីមួយចំនួនតូចឱ្យបញ្ឈប់នូវការហ្ស៊ូមកាមេរ៉ាទៅលើអ្នកគាំទ្រស្រ្តីមួយចំនួនដែលស្លៀកពាក់បែបសិចស៊ីក្នុងចំណោមអ្នកទស្សនាការប្រកួតបាល់ទាត់ទាំងអស់។

អ្នកគាំទ្រ

ប្រធានបាល់ទាត់ FIFA លោក Federico Addiechi ដែលកំពុងតែមានវត្តមាននៅក្នុងប្រទេសរុស្សុីផ្ទាល់ លោកបានថ្លែងនៅក្នុងបទសម្ភាសន៍មួយថា៖ «អង្គភាពគ្រប់គ្រងបាល់ទាត់ពិភពលោក World Cup សូមធ្វើការស្នើជាសាធារណដល់ប្រព័ន្ធផ្សព្វមួយចំនួនតូចដែលបានផ្សាយបន្តផ្ទាល់នូវព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឲ្យបានជ្រាបថា សូមមេត្តាកុំធ្វើការបែរនូវកាមេរ៉ាឲ្យចំអ្នកគាំទ្រណាដែលមានសម្លៀកបំពាក់មិនសមរម្យជាពិសេសគឺអ្នកគាំទ្រស្រ្តីមួយចំនួនតូចដែលបានស្លៀកពាក់បែបសិចសុី ព្រោះថាទង្វើនេះគឺជារឿងមួយដែរមិនសមរម្យទាល់តែសោះនៅក្នុងពិភពបាល់ទាត់»។ 

គួរឲ្យដឹងផងដែរថា លោកក៏បញ្ជាក់ថា៖ «យើងបានធ្វើរួចមកហើយជាមួយក្រុមហ៊ុនផ្សាយផ្ទាល់នីមួយៗ ដូច្នេះនេះជាការស្នើសូមលើកចុងក្រោយសម្រាប់អ្នកដែលធ្វើនូវទង្វើបែបនេះ ព្រោះថាកន្លងមកធ្លាប់កើតមានបញ្ហាជាច្រើនលើករួចមកហើយដូចជាការតុបតែងមិនសមរម្យចូលក្នុងទីលានប្រកួតជាដើម។ ហើយយើងនឹងចាត់តាមវិធានការណ៍ចំពោះអ្នកដែលប្រព្រឹត្តិនូវទង្វើនេះតាមផ្លូវច្បាប់ ព្រោះយើងបានធ្វើការស្នើសូមជាច្រើនដងរួចមកនៅទង្វើមួយនេះ »។

អ្នកគាំទ្ររុស្សុី

សូមបញ្ជាក់ថា នៅពេលដែលលោក Addiechi ត្រូវបានគេសួរថាតើការបញ្ចៀសកាមេរ៉ាទៅលើអ្នកគាំទ្រនារីដូច្នេះនឹងក្លាយជាគោលការណ៍ផ្លូវការរបស់ FIFA ឬទេ? លោកក៏បានឆ្លើយតបថា៖ «នេះជាសកម្មភាពមួយដែលយើងគ្រងដាក់ឲ្យមាននៅក្នុងការប្រកួតបន្តបន្ទាប់ទៀត»៕

អ្នកគាំទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]