រុស្សុី៖ សហព័ន្ធបាល់ទាត់ពិភពលោកដែលហៅកាត់ថា FIFA បាន​ប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗនឹងចុងក្រោយបង្អស់ចំនួន ៣ ដើម្បីធ្វើការកាត់សេចក្តីឲ្យកាន់តែមានភាពយុត្តិធម៌ សម្រាប់ការប្រកួតវគ្គផ្ដាច់​ព្រ័ត្រ្តរវាង​ក្រុមបារាំង​និងក្រុមក្រូអាតនៅរយៈពេល ៣ ថ្ងៃខាងមុខនេះ សម្រាប់ព្រិត្តឹការណ៏ World Cup  ដែលធ្វើឡើងនៅ​ប្រទេសរុស្សី។

FIFA កំពុងត្រួតពិនិត្យបច្ចេកវិទ្យាថ្មីៗទាំង ៣

ចាប់តាំងពី​​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូល​រូចមក FIFA បាន​ដាក់ឲ្យ​ប្រើ​ប្រាស់​នូវបច្ចេកវិទ្យា​កំពូលៗចំនួន ៣ រូចមកហើយដើម្បីជា​ជំនួយ​សម្រាប់​ការ​ប្រកួត ជា​ពិសេស​សម្រាប់​ផ្តល់ភាពងាយស្រួលក្នុង​ការ​សម្រេច​ចិត្ត​របស់​អាជ្ញាកណ្ដាល​កាត់សេចក្តីនៅក្នុងទីលានប្រកួតតែម្តង ហើយបច្ចេកវិទ្យា​ដែលត្រូវ​បានប្រើប្រាស់​សម្រាប់ World Cup ឆ្នាំ ២០១៨ នា​ប្រទេស​រុស្សី​នោះរួមមាន៖

១. បច្ចេកវិទ្យា Goal-Line

កាល​ពី​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ​ ២០១៤ កន្លងទៅខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំងកីឡាករ Karim Benzema ជា​កីឡាករ​មុនដំបូង​គេ​បង្អស់​ ដែល​ទទួល​បាន​អត្ថប្រយោជន៍​ពី​បច្ចេកវិទ្យា​មួយនេះ ពោល​គឺពេល​ដែល​គេ​តែត​បាល់​ចូល​ទីក្រុម​ជម្រើស​ជាតិហុងឌូរ៉ាស់ តែ​ត្រូវ​លង​ចេញ​មក​វិញ។ 

ជា​លទ្ធផលបច្ចេកវិទ្យា Goal-Line នេះ បានបញ្ជាក់​ថា​គ្រាប់​បាល់​របស់គេពិតជាបាន​ចូល​មក​ក្នុងប្រអប់ទីរួចទៅ​ហើយ ទោះ​បី​ជា​វា​ចូល​បាន​មិន​ដល់ ១​ វិនាទីមែន។ បច្ចេកវិទ្យានេះ ត្រូវ​បាន​បំពាក់​នៅ​គ្រប់​កីឡដ្ឋាន​សម្រាប់​ការ​ប្រកួត​ទាំង​អស់​ ដោយ​ប្រើប្រាស់​កាមេរ៉ា​ចាប់​រូប​ភាព​ល្បឿនលឿន​បំផុតចំនួន ១៤ គ្រាប់​ដើម្បី​វិភាគ​គ្រាប់​បាល់​ថាចូល​ ឬ​ក៏មិន​ចូល ហើយ​កាម៉េរ៉ាទាំងនោះ​នឹង​ផ្ញើលទ្ធផល​មក​នាឡិកា​របស់អាជ្ញាកណ្ដាល​ក្នុង​ពេល​ត្រឹម ១ វិនាទី​ដូចគ្នា។

Goal-Line

២. បច្ចេកវិទ្យា​ VAR (Video Assistant Referee)

សម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ​ ២០១៨ នៅ​ប្រទេស​រុស្សី គឺជា​លើក​ទី ២១ ហើយនៅក្នុង​ប្រវត្តិសាស្ត្រ​បាល់​ទាត់ពិភពលោក​ ក៏ដូចជា​នេះជាលើក​ដំបូង​ផង​ដែរ ដែល​បច្ចេកវិទ្យា​វីដេអូ​ជំនួយ​សម្រាប់​អាជ្ញាកណ្ដាល VAR(Video Assistant Referee) ត្រូវ​បាន​ប្រើប្រាស់។ VAR ត្រូវ​បាន​គេប្រើសម្រាប់ពិនិត្យ​មើល​ នឹង​ឆែក​ឡើង​វិញ​នូវ​កំហុសរបស់​កីឡាករ ដែល​អាជ្ញាកណ្ដាល​មិន​អាច​សម្រេចចិត្តភ្លាមៗបាន ឬ​ក៏សម្រាប់​កែតម្រូវ​កំហុស​ក្នុង​ការ​សម្រេច​ចិត្ត​របស់​អាជ្ញាកណ្ដាលបានដូចគ្នា។ 

អាជ្ញាកណ្ដាល​ដែលកាត់សេចក្តីនៅ​លើ​ទីលាន នឹង​សាកសួរ​ទៅកាន់​ជំនួយ​ការ​អាជ្ញាកណ្ដាល ដែល​ទៅពិនិត្យមើល​រូបភាព​វីដេអូ​ពី​ខាងក្នុង​មក នឹង​ប្រាប់​មកវិញថា​មាន​អ្វី​កើតឡើង​ឲ្យ​ពិត​បា្រកដ ងាយស្រួល​ក្នុងការ​ធ្វើ​សេចក្តីសម្រេច​ចិត្តចុងក្រោយរបស់អាជ្ញាកណ្ដាល​។

VAR (Video Assistant Referee)

៣. Electronical Performance & Tracking Systems

បច្ចេកវិទ្យាចុងក្រោយនេះ​វិញ ត្រូវ​បាន​ធ្វើឡើង​ជា​ពិសេស​សម្រាប់ ក្រុម​បាល់​ទាត់​ទាំងពីរ​ដែល​នឹង​ប្រកួត​គ្នា​លើ​ទីលាន។ ក្រុម​ការ​ងារ​បច្ចេកទេស និង​ក្រុម​គ្រូពេទ្យ​ដែលមក​ពី​ក្រុម​ទាំង​ពីរនឹងត្រូវ​មាន​បណ្ដាញ​ទាក់​ទង​ដាច់​ដោយ​ឡែក​ ទៅ​កាន់​ផ្នែក​ផ្សព្វផ្សាយ ហើយ​ក៏​មាន​បណ្ដាញ​ដាច់​ដោយ​ឡែកមួយទៀត ទៅ​កាន់​ក្រុមការងារបច្ចេក​ទេស ដែល​កំពុង​ស្ថិត​នៅ​លើ​ទីលាន​ផង​ដែរ។ 

ក្នុងនោះដែរ​ អ្នក​វិភាគប្រចាំ​ក្រុម​នីមួយៗក៏​នឹង​ទទួល​បាន​ទិន្នន័យ​ពីការ​លេង​របស់​កីឡា​ករនៅ​លើទីលាន​ផង​ដែរ ដែល​បាន​ពី​កាមេរ៉ាគ្រប់ជ្រុងទាំង​អស់។ ហើយព័ត៌មាន​នេះ​អាច​ធ្វើ​ឲ្យ​ មានភាពងាយស្រួលក្នុងការទំនាក់​ទំនង​គ្នាទាំងនៅក្នុងទីលានប្រកួតនឹងនៅខាងក្រៅទីលានប្រកួត៕

Electronical Performance & Tracking Systems

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]