ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាសម្តែងថៃដ៏មានប្រជាប្រិយភាព ដែលអ្នកគាំទ្រកម្ពុជាមួយចំនួនស្គាល់នាង តាមរយៈរឿង “បុព្វេសន្និវាស” កញ្ញា Bella Ranee បានមកដល់ប្រទេសកម្ពុជាជាលើកទី២ ដើម្បីសម្តែងក្នុងកម្មវិធីខួបគម្រប់ ៣ឆ្នាំរបស់ទូរទស្សន៍ PNN។

យ៉ាងណាមិញ ការមកដល់ប្រទេសកម្ពុជាជាលើកទី២នេះ កញ្ញា Bella បានទទួលស្វាមគមន៍យ៉ាងកក់ក្តៅ ពីសំណាក់អ្នកគាំទ្រយ៉ាងច្រើនកុះករផងដែរ។

ជាក់ស្តែង បើក្រឡេកមកមើលសម្រស់របស់ តារាដ៏ស្រស់សោភារូបនេះ នៅខាងក្រៅវិញ បានធ្វើឲ្យអ្នកគាំទ្រមើលស្ទើរតែមិនដាក់ភ្នែកនោះទេ ព្រោះថាតារាសម្តែងរូបនេះ នៅខាងក្រៅពិតជាមានសម្រស់ស្រស់ស្អាតខ្លាំង ឡើងដូចជាព្រះនាងទៅហើយ។

តួយ៉ាង គួររម្លឹកដែរថា បន្ទាប់ពីសម្តែងក្នុងកម្មវិធីចប់ កញ្ញា Bella ក៏ប្រញាប់ឡើងយន្តហោះ វិលទៅកាន់ប្រទេសខ្លួនវិញទាំងយប់ ដោយមិនបានស្នាក់នៅប្រទេសកម្ពុជានោះទេ៕

កុំឲ្យខាតពេលយូរ ចង់ដឹងថា Bella នៅខាងក្រៅស្អាតខ្លាំងបែបណា ទស្សនារូបភាពខាងក្រោម៖ 

Bella នៅខាងក្រៅ
Bella នៅខាងក្រៅ
Bella នៅខាងក្រៅ
Bella នៅខាងក្រៅ
Bella នៅខាងក្រៅ
Bella នៅខាងក្រៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]