សព្វថ្ងៃមានមនុស្សស្រីជាច្រើន ដែលមានវ័យលើសពិី២០ឆ្នាំ តែងតែប្រាថ្នាចង់បាន ចំណងអាពាហ៍ពិពាហ៍ដ៏រឹងមាំ ជាមួយនឹង មនុស្សដែលខ្លួនស្រលាញ់ តែសម្រាប់បុរសវិញអាចមាន គំនិតដូចជានារីដែរ ឬទេ?

ទោះជាយ៉ាងណា ប្រហែលជាមិត្ដនារីមួយចំនួន ពិបាកនឹងធ្វើការវាស់ស្ទង់ ពីគំនិតរបស់បុរសជាខ្លាំង ថាតើអ្នកទាំងនោះ ប្រាកដជាចង់រៀបការជាមួយខ្លួន ដូចដែលខ្លួនចង់បានដែរ នោះទេ។ នៅក្នុងដែរ យោងទៅតាមសារព័ត៌មានរបស់ អ៊ីហ៊ៅ បានប្រាប់ពីគន្លឹះនៃ ការស្វែងយល់ពីដៃគូថា បុរសជាសង្សារនេះមានបំណងចង់ រៀបការឬ អត់ ដែលក្នុងនោះមានដូចជា៖

១. ព្យាយាមប្រើក្រសែភ្នែក និងតាមដានបុរសជាដៃគូរបស់ខ្លួនថា តើបុរសនេះនៅតែដើរលេងស៊ីផឹកជាមួយនឹង មិត្ដភិក្ដ ឬធ្វើអ្វីដែលឡប់ៗ ដូចជាក្មេងមិនទាន់ដឹងអី ដែរ ឬទេ? ឬអាចនិយាយថា អាចបោះបង់ភាពយុវវ័យបានឬ ទេ? ប្រសិនជាបុរសនេះនៅតែមានសកម្មភាពបែបនេះ មានន័យថា បុរសនេះមិនទាន់ត្រៀមខ្លួនសម្រាប់អាពាហ៍ពិពាហ៍នោះទេ។

២. និយាយទាក់ទងនឹងការចង់មានកូន ហើយអ្នកគួរតែកត់សំគាល់ពី សម្ដីដៃគូរបស់អ្នក។ ប្រសិនជាចម្លើយមិនយល់ស្រប នោះបុរសនេះមិនចង់ការទេ។

៣. តើអ្នកមានរបស់របរផ្ទាល់ខ្លួន ឬមានរបស់ជាកម្មសិទ្ធអ្នកនៅក្នុង បន្ទប់របស់ដៃគូរបស់អ្នកទេ? តើអ្នកមានសោរ សម្រាប់ចាក់ចូលបន្ទប់ ផ្ទាល់ខ្លួនរបស់សង្សារអ្នកទេ? ប្រសិនជាមិនមាន នោះមិត្ដប្រុសរបស់អ្នកមិនទាន់ត្រៀមខ្លួន សម្រាប់ឲ្យអ្នកចូលក្នុងឆាកជីវិតគេនោះទេ។

៤. កត់សំគាល់ពីការចំណាយប្រាក់របស់ មិត្ដប្រុសអ្នក ថាតើគេចំណាយទៅលើតែ សំភារៈផ្ទាល់ខ្លួន ដូចជា ឡាន គ្រឿងអលង្ការ ឬរបស់ផ្សេង? ប្រសិនជាមែន មានន័យថា គេមិនទាន់ត្រៀមខ្លួននឹង ចែករំលែករបស់អ្វីម្យ៉ាងសម្រាប់អ្នកនោះទេ។

៥. ព្យាយាមស្ដាប់សម្ដី របស់មិត្ដប្រុសអ្នក ក្នុងអំឡុងពេលដែលនិយាយទាក់ទង នឹងការរៀបការ។ ប្រសិនជាគេនិយាយថា ការរៀបការប្រៀបដូចជារឿងឆោតល្ងង់ សូមមិត្ដនារីទាំងឡាយ ដើរចេញពីមិត្ដប្រុសនេះទៅ បើសិនជាអ្នកប្រាថ្នាចង់រៀបការជាមួយនឹង បុរសនេះ។

៦. ប្រសិនជាអ្នកបបួល មិត្ដប្រុសធ្វើដំណើរកំសាន្ដ ឬទេសចរណ៍ សម្រាប់ចុងសប្ដាហ៍ ឬទៅកន្លែងដែលរ៉ូមែនទិច ហើយមិត្ដប្រុសរបស់អ្នកមិនចង់ទៅ នោះមានន័យថា គេមិនទាន់ចង់មានភាពស្និតស្នាលខ្លាំងជាមួយអ្នកនោះទេ។

៧. យកចិត្ដទុកដាក់លើអារម្មណ៍ខ្លួនឯងនៅពេលដែល អ្នកនៅជាមួយសង្សារអ្នក ហើយសួរខ្លួនឯងថា តើគាត់ពិតជាត្រូវការអ្នកដូចជាអ្នក ចង់នៅក្បែរដែរ ឬទេ? តើបុរសនេះ តែងតែរិះគន់អ្នក ធ្វើឲ្យអ្នកយំ ឬ មិនគោរពអ្នក ឬមិនយល់ចិត្ដដែរ ឬទេ? ប្រសិនជាមែននោះ បុរសនេះចង់បញ្ជាក់ថា អ្នកមិនមែនជាមនុស្សចុងក្រោយ ដែលបុរសនេះចង់ រស់នៅជាមួយអស់មួយជីវិតនោះទេ។

តើប្រិយមិត្ដធ្លាប់សាកល្បងគន្លឹះបែបនេះ ហើយឬនៅ? សូមសាកល្បង នោះចម្លើយនឹងចេញមក៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]