យោងទៅតាម​​​​ប្រភពព័ត៌មាន​​​ពីគេហទំព័រ​​​​​កូរ៉េ​​​ឆូស៊ុន ​​ចេញ​ផ្សាយ​​កាលពីថ្ងៃ​អង្គារ ​​​​ទី១៣ ​​មីនា ឆ្នាំ ២០១២ ​​បានឱ្យ​ដឹង​ថា ៖ ​​​​តួសម្តែង​​​ Jeon-Ji-hyun ​​​បាន​សម្រេចចិត្ត​​ផ្លាស់ប្តូរ​​​កាល​​បរិច្ឆេទ​​​​រៀបអាពាហ៍ពិពាហ៍​​​​​របស់នាង​ដោយ​សារ​​​​តែ​ជាប់រវល់​​នឹងការ​ថត​ខ្សែ​ភាពយន្ត ។​ ​កាលពី​ថ្ងៃសុក្រកន្លងទៅនេះ ភ្នាក់​ងារ​​​របស់​នាង​បាន​ប្រាប់ឱ្យ​ដឹងថា ​​​​ដោយសារ​តែ​មាន​ការ​ផ្លាស់​ប្តូរ​​​​តារាង​​​ពេលវេលា​​​ថតឈុតខ្លះៗ​​នៅ​បរ​ទេស​​​ ដូ​ច្នេះ​​តារាសម្តែង​​វ័យ​៣១​ឆ្នាំរូបនេះ ​បានសម្រេច​​ចិត្តផ្លាស់ប្តូរ​​ ​​​កាលបរិ​ច្ឆេទ​​រៀប​អាពាហ៍ពិពាហ៍​​​ពីថ្ងៃទី​១៣ មិថុនា ​មក ថ្ងៃទី១៣​ មេសា ឆ្នាំ២០១២ខាងមុខ​នេះ​វិញ ​​។ ​

ទីភ្នាក់ងារ​​របស់នាង​បានបន្តឱ្យ​ដឹង​ទៀតថា ​​អាពាហ៍​ពិពាហ៍ គឺជា​​រឿងសំខាន់​បំផុត​​នៅ​ក្នុង​ជីវិត​របស់​​​​មនុស្ស​ម្នាក់​​ៗ ក៏ប៉ុន្តែ​តួសម្តែង​​ត្រូវ​តែ​​ទទួល​ខុសត្រូវ​​​សម្រាប់គម្រោង​​​ដែល​បានចុះ​​កិច្ចសន្យា​​​រួចហើយ ដូច្នេះ​​ Jeon-Ji hyun មិន​ចង់​​ធ្វើ​ឱ្យ​​មានភាពស្មុគស្មាញដល់ដំណើរ​​ការ​ថត​ខ្សែភាព​យន្ត​​ដោយសារ​តែ​​អាពាហ៍ពិពាហ៍​​​​របស់​នាង​នោះ​ឡើយ ។ ​គួរ រំលឹក​ដែរថា តារាចម្រៀង​​​កម្ពស់​១,៧២​ម៉ែត្ររូបនេះ ​បានភ្ជាប់​​ពាក្យ​ជាមួយ​លោក​លី​យុង​​​ហេ ចៅប្រុស​របស់​​អ្នក​​ច្នៃម៉ូដ​​សម្លៀក​បំពាក់បុរាណ​​​​​ដ៏ល្បី​​របស់​កូរ៉េ​ខាងត្បូង ។ ​​បច្ចុប្បន្ន​​លោក​លី​យុង ហេ កំពុង​​បម្រើ​ការ​​ងារ ក្នុង​​សាខាធនាគារ​អាេមរិក​​មួយ​នៅក្នុងប្រទេស​កូរ៉េ  ៕

ដោយ ៖ ធីតាកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]