ថៃ៖ បើគិតរហូត​មក​ទល់​ពេល​នេះ ក្មេង​ប្រុស​ចំនួន​៦នាក់​ហើយ​ ដែលត្រូវ​បាន​ក្រុមអ្នកជួយសង្គ្រោះ​នាំចេញ​ពី​រូង​ភ្នំ​ថាំហ្លួង នៃ​ខេត្ត​ឈៀងរ៉ាយ ប្រទេស​ថៃ នា​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ ។

ប៉ុន្តែ​អ្វីដែលគួរឲ្យព្រួយបារម្ភ ក្មេង​ប្រុស​ម្នាក់​ក្នុង​ចំណោម​នោះ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ដោយសារប្អូនមានសុខភាពខ្សោយ នឹងត្រូវបានគេបញ្ចូនតាមឧទ្ធម្ភាគចក្រ​ យកទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់។

គួររម្លឹកដែរថា ក្មេងៗទាំង៦នាក់នោះ មាន៖ ២នាក់ សុខភាព រឹងមាំល្អ ៣ នាក់ កំពុងតាមដាន និងម្នាក់ទៀត ខ្សោយខ្លាំង ត្រូវមើលជាពិសេស។

យ៉ាងណាមិញ គេនៅតែបន្តយកក្មេងចេញពីរូងភ្នំ មកឲ្យអស់ក្នុងយប់នេះ ដោយគ្រូបង្វឹក ត្រូវយកចេញក្រោយគេ ព្រោះប្រតិបត្តិការយកចេញនេះ គេបែងចែកជាច្រើនTeam៕

ព័ត៌មានយ៉ាងណា ខ្មែរឡូតនឹង ផ្សាយឲ្យប្រិយមិត្ត ជាបន្តទៀត៕

អ្នកសង្គ្រោះ
ឡានពេទ្យសម្រាប់សង្គ្រោះក្មេងៗ
ក្មេងប្រុស Mongkol Boonpiam
ក្មេងៗត្រូវបានគេបញ្ចូនតាមឧទ្ធម្ភាគចក្រ​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]