អេស្ប៉ាញ៖ ក្រុម Real Madrid នឹងអនុញ្ញាតឲ្យកីឡាករ Cristiano Ronaldo ចាកចេញពីក្លិប លុះត្រាណាតែរូបគេចេញមុខមកបរិយាយអំពីហេតុផលជាសាធារណៈ។

កីឡាករ Ronaldo

ខណៈដែលសារព័ត៌មានជាច្រើនបានចុះផ្សាយអំពីពាក្យចចាមអារ៉ាមអំពីខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះកំពុងតែបង្ហាញអារម្មណ៍ចង់ចាកចេញពីទឹកដី Santiago Bernabeu លោក Florentino Perez បានទាមទារឲ្យរូបគេចេញមុខមកនិយាយជាសាធារណៈថារូបគេពិតជាចង់ចេញពីក្លិបពិតមែន។

ពាក្យចចាមអារ៉ាមផ្លាស់ប្តូរក្លិបនេះបានកើតមានឡើង ក្រោយពីទំនាក់ទំនងរបស់លោក Perez និងខ្សែប្រយុទ្ធ Ronaldo បានធ្លាក់ក្នុងភាពស្រពេចស្រពិលនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារតែអតីតកីឡាករក្រុម Manchester United រូបនេះមិនទទួលបានកុងត្រាថ្មីពីក្លិប ហើយបន្ថែមពីលើនេះ ម្ចាស់ក្លិប Real Madrid រូបនោះមិនព្រមតម្លើងតម្លៃខ្លួនឲ្យរូបគេ បែបនេះហើយទើបធ្វើឲ្យខ្សែប្រយុទ្ធវ័៣៣ឆ្នាំរូបនោះមានការខឹងសម្បារយ៉ាងខ្លាំង។ 

កីឡាករ Ronaldo និងលោក Perez

យ៉ាងណាមិញ គេនៅមិនទាន់ដឹងឲ្យច្បាស់ថា Ronaldo ពិតជាចង់ផ្លាស់ប្តូរក្លិបទៅលេងនៅ Juventus ពិតប្រាកដនៅឡើយទេ ដោយសារកាលពីម្សិលមិញ ភ្នាក់ងារផ្ទាល់ខ្លួនរបស់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនោះបានធ្វើដំណើរទៅកាន់ក្រុង Madrid ប្រទេសអេស្ប៉ាញដើម្បីជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្លិប ដើម្បីជម្រះមន្ទិលលើរឿងផ្លាស់ប្តូរក្លិបនេះឲ្យដាច់ស្រេចមុនចូលដល់រដូវកាលថ្មី៕

កីឡាករ Ronaldo និងភ្នាក់ងារផ្ទាល់ខ្លួន Jorge Mendes

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]