ថៃ៖ ប្រសិនបើនិយាយដល់តារាដែលមានគូស្នេហ៍ជាអ្នកក្រៅរង្វង់សិល្បៈ និងជាគូស្នេហ៍ ដែលបានស្រលាញ់យល់ចិត្តគ្នាអស់រយៈពេលជាយូរឆ្នាំណាស់មកហើយនោះ គឺគេច្បាស់ជានឹកឃើញ ដល់តារាសម្តែងស្រីរូបស្រស់កូនកាត់ កញ្ញា Matt ជាក់ជាមិនខាន។ 

ជាក់ស្តែង តារាសម្តែងស្រីរូបនេះ បានសាងស្នេហាដ៏ផ្អែមល្ហែម និងស្អិតរមួតជាមួយនឹងបុរសជាទីស្រលាញ់របស់ខ្លួនអស់រយៈពេល ១៤ ឆ្នាំកន្លងទៅហើយ។

ប៉ុន្តែរឿងរ៉ាវនៅថ្ងៃអនាគតពិតជាគ្មាននរណាម្នាក់អាចដឹងទុកមុនមែន ព្រោះនៅពេលនេះកញ្ញា Matt ស្រាប់តែបានបង្ហូរទឹកភ្នែកនៅចំពោះមុខអ្នកកាសែត ព្រមទាំងបានប្រាប់ថានាង និងគូស្នេហ៍បានចែកផ្លូវគ្នាជិត១ខែមុន ដោយមិនបានទាក់ទងគ្នាទៀតទេ។

ឆ្លៀតពេលចូលរួមក្នុងកម្មវិធីមួយ តារាសម្តែងស្រី Matt ក៏បានរៀបរាប់ជាមួយនឹងអារម្មណ៍ឈឺចាប់ ព្រមទាំងទឹកភ្នែករលីងរលោងអួលដើមក.ថា៖

កញ្ញា Matt ក្នុងពេលផ្តល់បទសម្ភាសន៍

«យើងមិនបានជួបនិយាយគ្នាប្រមាណជា១ខែហើយ (ញញឹម) នឹងអាចមានឱកាសនិយាយជាមួយគ្នាទៀតទេ ខ្ញុំក៏មិនប្រាកដចិត្តដែរ។ ចំណែកឯមូលហេតុនៃការបែកវិញ ខ្ញុំសូមរក្សាទុកឱ្យដឹងតែពីរនាក់យើងប្រសើរជាង»។

«កន្លងមក ១៤ ឆ្នាំ ខ្ញុំមិនស្តាយពេលវេលាឡើយដែលនៅជាមួយគាត់។ សម្រាប់អារម្មណ៍របស់ខ្ញុំឥឡូវនេះ ខ្ញុំមិនប្រាកដថាវាជាអ្វីនោះទេព្រោះមិនដែលបានជួបរឿងបែបនេះពីមុនមក។ ខ្ញុំពិបាកពន្យល់ថានៅពេលនេះខ្ញុំមានអារម្មណ៍បែបណាណាស់។

«ប៉ុន្តែបើយើងមិនជួប និងមិននិយាយគ្នាអស់រយៈពេល១ខែមកហើយនោះ ចម្លើយគឺជាក់ស្តែងណាស់។ ខ្ញុំមិនចង់និយាយអ្វីច្រើនជាងនេះទេ ព្រោះខ្ញុំបានព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបានរួចហើយ ដូចជាការធ្វើដំណើរកម្សាន្តទៅសមុទ្រចុងក្រោយនេះគឺគ្រប់គ្នាគេព្យាយាមមកជួយរំលែកទុក្ខ និងលើកទឹកចិត្តខ្ញុំពេញទំហឹងកុំឱ្យពិបាកចិត្ត»។

«រយៈពេល១៤ឆ្នាំមុន ខ្ញុំមិនដែលគិតសោះថានឹងមានថ្ងៃនេះ តើវាលំបាកទេសម្រាប់ការកាត់ចិត្ត? ខ្ញុំក៏អាចឆ្លើយបានត្រឹមតែថាខ្ញុំមិនដឹងអ្វីទាំងអស់ ព្រោះដូចដែលបានប្រាប់ហើយថា ក្នុងរយៈពេល១៤ឆ្នាំនេះ ខ្ញុំមិនដែលគ្មានគាត់នៅក្បែរខ្លួនខ្ញុំនោះទេ»។

ស្តាប់ការរៀបរាប់របស់ Matt ហើយអ្នកគាំទ្របានតែផ្តល់ជាកម្លាំងចិត្តឱ្យនាងប៉ុណ្ណោះក្នុងការជំនះឧបសគ្គផ្លូវចិត្តមួយនេះ។ ជូនពរ Matt ឆាប់រឹងម៉ាំឡើងវិញ ជំនះការពិបាកចិត្តរបស់ខ្លួនក្នុងពេលឆាប់ៗខាងមុខ៕

កញ្ញា Matt ក្នុងពេលផ្តល់បទសម្ភាសន៍
កញ្ញា Matt ក្នុងពេលផ្តល់បទសម្ភាសន៍
កញ្ញា Matt និងគូស្នេហ៍
កញ្ញា Matt និងគូស្នេហ៍
កញ្ញា Matt និងគូស្នេហ៍
កញ្ញា Matt និងគូស្នេហ៍
កញ្ញា Matt និងគូស្នេហ៍
កញ្ញា Matt
កញ្ញា Matt

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]