(ភ្នំពេញ)៖ ទស្សនិកជន ពិតជាបានស្គាល់ពិធីការិនី ដែលមានប្រជាប្រិយភាពនោះគឺកញ្ញា សុភ័ក្រ កុសុម៉ា។ ជាការពិតណាស់ តារាស្រីរូបនេះ មិនត្រឹមតែមានការគាំទ្រលើអាជីពជា ពិធីការិនីនោះទេ សូម្បីតែការសម្ដែងវិញ ក៏មានលក្ខណៈបែបកំប្លែងដែរ ហើយទាំងនេះហើយ ធ្វើឲ្យកញ្ញា មានឈ្មោះបោះសម្លេងក្នុងវិថីសិល្បៈ។

យ៉ាងណាមិញក្រោយពីមានដំណឹងថារកឃើញមនុស្សទាំង១៣នាក់ ដែលបានបាត់ខ្លួនកាលពីថ្មីៗនេះ វាជារឿងល្អមួយសម្រាប់ប្រជាជនថៃ ។ តែស្រាប់ពេលជាមួយគ្នានេះដែរ សុភ័ក្រ កុសុម៉ា ក៏បានបង្ហោះសារមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុកក្នុងគណនី ផ្លូវការរបស់ខ្លួនថា៖

«ថៃខ្លះស្អប់ខ្មែរ ខ្លះមើលងាយខ្មែរតែបងប្អូនខ្មែរមិនដែលស្អប់វិញទេមានតែពាក្យជូនពរគ្រប់ៗគ្នា បញ្ចាក់បានថាបងប្អូនខ្មែរមានបេះដូងស្មោះមិនគុំគួន មិនច្រណែន មិនដែលចង់ឈ្លានពានមិនដែលចង់បានអ្វីក្រៅពីរបស់ខ្លួន ថ្ងៃណាមួយអ្នកនឹងយល់ ព្រោះរឿងរបស់ប្រទេសអ្នកទេតែបងប្អូនខ្មែររបស់ខ្ញុំបារម្ភគ្រប់ៗគ្នា ទោះខ្លះនិយាយខុសឬត្រូវសូមមេត្តាជួយមើលផងថាប្រទេសខ្ញុំយកចិត្តទុកដាក់លើប្រទេសអ្នកម៉េចខ្លះ កុំតិចឡើងជេរដៀលខ្មែរក្នុងទូរទស្សន៏ចង្អុលពេញៗកញ្ចក់ទូរទស្សន៏អី ហើយខ្ញុំសូមចូលរួមអបអរសាទរព្រោះបានរកឃើញប្អូនៗ១៣នាក់ឃើញហើយពីខ្ញុំជាកូនខ្មែរ សូមអរគុណ!(អូនសុំទៅគិតរឿងសប្បាយរបស់ប្រទេសអូនវិញព្រោះក្រមាខ្មែរទើបតែចុះកំណត់ត្រាពិភពលោកហើយថ្មីៗតោះបងប្អូនជប់លៀង) »

ជាក់ស្ដែងរាល់ការផ្ដល់មាតិរបស់ទស្សនិកជនក៏ដូចជា មិត្តៗរួមអាជីពនៅក្នុងសង្គមសិល្បៈ មានការគាំទ្រ នឹងពេញចិត្តនូវពាក្យសម្ដីរបស់នាង យ៉ាងខ្លាំងផងដែរ៕ 

កញ្ញា សុភ័ក្រ កុសុម៉ា។
កញ្ញា សុភ័ក្រ កុសុម៉ា។
កញ្ញា សុភ័ក្រ កុសុម៉ា។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា