ថៃ៖ កាលពីយប់មិញនេះដែរ សារព័ត៌មានផ្លូវការ​របស់ថៃ បានចេញផ្សាយថា ក្មេងៗទាំង១២នាក់ និងគ្រូបង្វឹកពួកគេម្នាក់ទៀត ត្រូវបាន​សង្គ្រោះ​ដោយក្រុមអ្នករាវរកតាមទឹក មកពីប្រទេសអង់គ្លេស ​រកឃើញកាលពីនៅវេលាម៉ោងប្រមាណ ១០និង២៥នាទី យប់ថ្ងៃអង្គារ ដោយពួកគេ​នៅមាន​ជីវិតទាំងអស់​ ។

ដំណឹងនេះបានធ្វើឲ្យ មហាជនមានក្ដីរំភើបសប្បាយចិត្ត រកពាក្យថ្លែងមិនរួច ព្រោះតែមិននឹកស្មានថាអាចរកឃើញ ក្មេងៗទាំងនោះ។

តួយ៉ាង ទោះបី​​ជាក្រុមសង្គ្រោះ​​បាន​រកឃើញពួកគេ​ក៏ដោយ ក៏មិនទាន់អាចយកអ្នកទាំង១៣នាក់នោះ មកខាងក្រៅរូងភ្នំភ្លាមៗបានដែរ ។ នេះដោយសារតែពួកគេ មានសភាព អស់កម្លាំង និងដោយគ្មាន​ចំណីអាហារ អស់រយៈពេលយូរថ្ងៃ។ 

ក្នុងនោះដែរ ក្រុមសង្គ្រោះ​ចាំបាច់ត្រូវបំប៉នសុខភាព​ពួកគេ​​មុនសិន ដើម្បីធ្វើការហ្វឹកហាត់​ ពួកគេឲ្យ​ចេះពីវិធី​មុជទឹក (ពាក់អាវអុកស៊ីសែន ) ទើបអាចយកពួកគេ ចេញទៅក្រៅបាន។

យ៉ាងណាមិញ អ្នកសង្រ្គោះ គិតថា នឹងប្រើពេលច្រើនថ្ងៃទៀត ព្រោះក្មេងៗទាំងនោះត្រូវការថែរក្សាសុខភាពឲ្យបានរឹងមាំជាមុនសិន ទើបអាចធ្វើការសង្គ្រោះ នាំចេញមកខាងក្រៅបាន ៕

ក្រុមសង្គ្រោះ​​
ក្រុមសង្គ្រោះ​​
ក្រុមកីឡាករ១៣នាក់ បាត់ក្នុងរូងភ្នំ
ក្រុមកីឡាករ១៣នាក់ បាត់ក្នុងរូងភ្នំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]