ភ្នំពេញ៖ ជារឿងមួយដ៏រំភើបនិងភ្ញាក់ផ្អើលខ្លាំងមែនទែន ដោយកាលពីម្សិលមិញនេះ ក្មេងៗ១២នាក់និងគ្រូបង្វឹកម្នាក់ ដែលត្រូវជាប់ក្នុងរូងភ្នំអស់រយៈពេលជាង៩ថ្ងៃ ត្រូវបានរកឃើញដោយសុវត្ថិភាព ដោយក្រុមអ្នករាវរកតាមទឹក មកពីប្រទេសអង់គ្លេស។

ជាមួយគ្នានេះដែរ កាលពីប៉ុន្មាននាទីមុខនាព្រឹកនេះវិញ លោក មាស រិទ្ធី ដែលជាពិធីករព័ត៌មានដ៏ល្បី ក៏ដូចជាអ្នកបានទៅផ្ទាល់នៅកន្លែងរូងភ្នំ ដែលក្មេងៗបាត់កាលពីប៉ុន្មានថ្ងៃមុននោះ បានចេញមុខស្រាយចម្ងល់មហាជនមួយចំនួន ដែលមានចម្ងល់ និងមិនជឿថាក្មេងៗដែលជាប់ក្នុងរូងភ្នំនោះអាច មានជីវិតរស់នៅដោយគ្មានអ្វីញ៉ាំរយៈពេលដល់ទៅ៩ថ្ងៃ ហើយថែមទាំងនិយាយថា បើក្មេងៗមានជីវិតរស់ ហេតុអីពួកគេមិនស្រែកឲ្យគេជួយ ឬចេញមកក្រោយខ្លួនឯង?

ក្នុងនោះដែរ លោក មាស រិទ្ធី បានបកស្រាយថា ក្មេងៗត្រូវរកឃើញនៅយប់ម៉ោងប្រហែលជា៩ ដោយអ្នករាវរកតាមទឹក។ ហើយមូលហេតុដែលពួកគេអាចទ្រាំទ្រមានជីវិតរស់ ក៏ព្រោះតែពេលដែលពួកគេចូលរូងភ្នំ ដំបូងពួកគេបានធ្វើពិធីខួបកំណើត ដូច្នេះហើយទើបពួកគេមាននំខេក និងទឹកក្រូចមួយចំនួន សម្រាប់ញ៉ាំបណ្តោះអាសន្ន។ លោកបានបន្ថែមទៀតថា អ្វីដែលធ្វើឲ្យក្មេងៗទាំងនោះ ចូលកាន់តែជ្រៅក៏ដោយសារតែ ទឹកកាន់តែកើនឡើងៗ ហើយក្នុងរូងភ្នំកាន់តែងងឹត ទើបពួកគេមិនអាចចេញមកវិញបាន។

ទោះជាយ៉ាងណាក្តី នៅពេលនេះក្មេងៗនិងគ្រូបង្វឹក កំពុងតែជួយសង្គ្រោះនៅក្នុងរូងភ្នំ ប៉ុន្តែពួកគេមិនទាន់ចេញពីភ្នំនោះ បាននៅឡើយនោះទេ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

មាស រិទ្ធី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]