ភ្នំពេញ៖ កំពូលតារាចម្រៀងប្រចាំផលិតកម្មហង្សមាស កញ្ញាឱក សុគន្ធកញ្ញា បានធ្វើឲ្យអ្នកគាំទ្រប្រុសមួយរូបរំភើបសឹងហោះ ក្រោយបានចាប់ដៃនាងដោយផ្ទាល់ ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះដែរ តារារូបនេះ បានបង្ហាញវត្តមាននៅក្នុងផ្សារទំនើបAEON សែនសុខស៊ីធី នៅក្នុងកម្មវិធីសម្ពោធហាងមួយកន្លែង ដោយក្នុងនោះឃើញថា មានការចូលចិត្ត និងស្រលាញ់ដល់រូបនាងយ៉ាងខ្លាំង ពីអ្នកគាំទ្រនៅទីនោះផ្ទាល់ ដោយមានការសុំថតរូបប្រជ្រៀតគ្នា រកផ្លូវដើរមិនចង់បានទៀតផង។

តែទោះជាយ៉ាងណានាងនៅតែផ្តល់ស្នាមញញឹមដល់អ្នកគាំទ្រជានិច្ច ទោះហត់ និងមានមនុស្សជាច្រើនក្តី។ ស្របពេលជាមួយគ្នានេះ អ្នកគាំទ្រប្រុសមួយរូបបានបង្ហាញអារម្មណ៍រំភើបខ្លាំងនៅក្នុងបណ្តាញសង្គមរបស់ខ្លួន ក្រោយបានប៉ះដៃរូបនេះផ្ទាល់ ខណៈពេលដែលមានមនុស្សជាច្រើនប្រជ្រៀតចោមរោមរូបនេះយ៉ាងជិត ដល់ថ្នាក់មិនចង់លាងដៃរបស់ខ្លួនទៀតផង។

នៅក្នុងនោះអ្នកគាំទ្ររបស់នាងបាននិយាយយ៉ាងដូច្នោះថា៖«បងកញ្ញាអើយ!!!និយាយទៅអារម្មណ៍ខ្ញុំអត់ដឹងហោះទៅណាបាត់ទេ ហើយដៃនិងអត់លាងចេញទេទុកដេកអោប gaaagaaga »៕ 

ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖

ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា និងតារាថៃ
ឱក សុគន្ធកញ្ញា ពេលអ្នកគាំទ្រប៉ះដៃ
ឱក សុគន្ធកញ្ញា ពេលអ្នកគាំទ្រប៉ះដៃ
ដៃអ្នកគាំទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា