ភ្នំពេញ៖ បច្ចុប្បន្ននេះ វិស័យដីធ្លី និងអចលទ្រព្យនៅក្នុងប្រទេសកម្ពុជាយើងពិតជាមានសន្ទុះខ្លាំងក្លាមែនទែន ដោយផ្អែកទៅលើគម្រោងសាងសង់ និងហេដ្ឋារចនាសម្ព័ន្ធនានាទាំងក្នុងក្រុងភ្នំពេញ និងតាមខេត្តដែលមានការអភិវឌ្ឍន៍ រួមមានទាំងទីតាំងកម្សាន្ត ការសាងសង់អគារ រោងចក្រ ខនដូ សំណង់ផ្ទះល្វែង និងផ្ទះបុរីជាច្រើនកន្លែង។

ដោយយល់ឃើញពីការរីកចម្រើនខ្លាំងនៅក្នុងផ្នែកអចលទ្រព្យ ព្រមទាំងចង់ជួយសម្រួលដល់ប្រជាជនខ្មែរដែលមានបំណងចង់យល់ដឹងបន្ថែមពីតម្លៃដីធ្លី និងភាពងាយស្រួលសម្រាប់អ្នកដែលចង់ធ្វើការទិញ និងលក់ដូរដីធ្លីនេះផងដែរ បានធ្វើឱ្យយុវជនខ្មែរ២រូប ដែលសុទ្ធសឹងតែជាយុវជនអាយុខ្ទង់ត្រឹមតែ ២០ឆ្នាំស្តើង មានគំនិតបង្កើតកម្មវិធីទូរស័ព្ទដៃសម្រាប់ជំនួយដល់អ្នកដែលមានការងារទាក់ទងនឹងអចលនទ្រព្យមួយឡើង ពោលគឺជាស្នាដៃថ្មី និងដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាដែលមិនធ្លាប់មានពីមុនមក។

កម្មវិធី ​Khmerhome

ជួបជាមួយលោក សារុន រ័ត្នបញ្ញា និង លោក សុង ហុយសែ ស្ថានិកកម្មវិធីទូរស័ព្ទថ្មី ​Khmerhome ដែលមិនត្រឹមតែជាយុវជនវ័យក្មេងប៉ុណ្ណោះទេ តែលោកទាំងពីរក៏ជាអតីតនិស្សិតដ៏ឆ្នើម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហៅកាត់ថា RUPP ផងដែរ។ សព្វថ្ងៃលោកទាំងពីរកំពុងតែបម្រើការងារនៅក្នុងក្រុមហ៊ុន Khmerhome ខាងផ្នែក Web Developer និង Mobile Developer អស់រយៈពេល ១ឆ្នាំកន្លះហើយ ដោយពួកលោកមានបទពិសោធន៍ប្រឡូកនឹងការងារទាំងនេះតាំងពីលោកនៅជានិស្សិតមកម្ល៉េះ។

បើទោះបីជាមានបទពិសោធន៍ការងារក្មេងខ្ចីក៏ពិតមែន តែដោយមានគំនិតចង់ឱ្យប្រទេសកម្ពុជាយើងមានកម្មវិធីទូរស័ព្ទដៃជាភាសាខ្មែរដើម្បីជួយឱ្យប្រជាជនខ្មែរដើរទាន់សម័យដូចប្រទេសដទៃ ព្រមទាំងចង់សម្រួលដល់ការងារទាក់ទងនឹងដីធ្លី ដែលជាការងារមួយពេញនិយមបំផុតនៅក្នុងប្រទេសយើងសព្វថ្ងៃនោះ បានជម្រុញទឹកចិត្តឱ្យពួកលោកទាំងពីរលើកពីគំនិតពិភាក្សាគ្នានៃការបង្កើតកម្មវិធីថ្មីមួយនេះឡើង  ដោយសារតែលោកទាំងពីរជាបុគ្គលិកនៅក្នុងក្រុមហ៊ុនខ្មែរហូម (KhmerHome) ដែលជាក្រុមហ៊ុនបម្រើការផ្នែកអចលទ្រព្យ និងការទិញលក់ដូរជួលដីធ្លីស្រាប់។ 

លោក សារុន រ័ត្នបញ្ញា និង លោក សុង ហុយសែ
លោក សារុន រ័ត្នបញ្ញា និង លោក សុង ហុយសែ

ស្ថានិកដែលធ្លាប់មានប្រវត្តិ និងស្នាដៃក្នុងការបង្កើតកម្មវិធីក្នុងទូរស័ព្ទដៃសម្រាប់គេហទំព័រព័ត៌មានខ្មែរឡូត (Khmerload) ទាំងពីររូបនេះ បានខិតខំធ្វើការសិក្សាស្រាវជ្រាវអស់រយៈពេល ១ឆ្នាំទម្រាំតែអាចសម្រេចលេចចេញជាស្នាដៃមួយនេះឡើង ដោយជួបប្រទះនឹងបញ្ហា និងឧបសគ្គជាច្រើន ដែលវាមិនត្រឹមតែមានបញ្ហាពិបាកនៅក្នុងការសរសេរកម្មវិធីនោះទេ អ្វីដែលជាផលវិបាកខ្លាំងបំផុតគឺ ការដើររក/ប្រមូលទិន្នន័យ និងការប្រើរូបមន្តគណនាតម្លៃដ៏ស្មុគស្មាញបំផុតដើម្បីបង្កើតកម្មវិធីដ៏ជាក់លាក់មួយនេះបាន។

ដើម្បីឱ្យកាន់តែជ្រាបច្បាស់ពីកម្មវិធីថ្មី និងដំបូងបង្អស់នៅប្រទេសកម្ពុជា យើងមកតាមដានពីអត្ថប្រយោជន៍នៃកម្មវិធីទូរស័ព្ទដៃ App Khmerhome ទាំងអស់គ្នា៖

១. វាយតម្លៃដីធ្លី/ Land Valuation

Menu ដំបូងបង្អស់នៃកម្មវិធីនេះដែលជាផ្នែកមួយដ៏សំខាន់នៅក្នុងកម្មវិធី Khmerhome នោះគឺការវាយតម្លៃដីធ្លី ដោយមិនបាច់ចុះទៅសាកសួរ ឬរកភ្នាក់ងារអចលទ្រព្យដោយខ្លួនឯងផ្ទាល់។

មុខងារ និងការប្រើប្រាស់

ទី១៖ ជាដំបូងអ្នកគ្រាន់តែអ្នកចុចលើ Menu ទី១ ដែលស្ថិតខាងក្រោមស្ថិតនៅខាងឆ្វេងដៃនៃស្គ្រីនទូរស័ព្ទ ហើយចុចទៅលើពាក្យ វាយតម្លៃ/Valuation អ្នកអាចដឹងពីតម្លៃដីជាមធ្យមនៅត្រង់ទីតាំងដែលអ្នកកំពុងតែប្រើប្រាស់កម្មវិធីនេះតែម្តង។

ទី២៖ សម្រាប់តម្លៃដីធ្លីនៅទីតាំងផ្សេង លោកអ្នកគ្រាន់តែអូសម្រាមដៃ វាសនៅលើផែនទីក្នុងស្គ្រីនទូរស័ព្ទនេះ រកទីតាំងដែលអ្នកចង់រក រួចចុចទីតាំងនោះឱ្យលោតជាសញ្ញាពណ៌ក្រហមសិន បន្ទាប់មកចុចលើពាក្យ វាយតម្លៃ/Valuation អ្នកនឹងដឹងពីតម្លៃដីធ្លីនៅទីតាំងនោះភ្លាមៗតែម្តង។

វាយតម្លៃដីធ្លី/ Land Valuation

២. ស្វែងរកអចលនទ្រព្យលក់ និងជួល / Listing Search

Menu ទី២ដែលជា Menu បន្ទាប់នោះគឺជាកន្លែងដែលអ្នកអាចស្វែងរកការប្រកាសដាក់លក់ និងជួលផ្ទះ ឬដីធ្លីផ្សេងៗជាច្រើនកន្លែងបានយ៉ាងងាយស្រួល មិនថាទីតាំង អាសយដ្ឋាន ប្រភេទអចលនទ្រព្យ និងតម្លៃនោះទេ។

មុខងារ និងការប្រើប្រាស់

១. អាចស្វែងរកប្រភេទអចលនទ្រព្យដែលអ្នកចង់បានដូចជា៖ ផ្ទះ អគារ ដី បុរី ខនដូ ផ្ទះល្វែង..ល- ដែលអ្នកចង់ទិញ ឬជួល បូករួមនឹងការកំណត់តម្លៃ និងចំនួនបន្ទប់ដែលអ្នកចង់ស្វែងរកបានផងដែរ។

២. ចុចលើពាក្យ Search ដើម្បីមើលរាល់បញ្ជីការលក់ និងជួលអចលទ្រព្យទាំងអស់ដែលមាននៅក្នុងកម្មវិធី។ និងចុចទៅលើពាក្យ Nearby ដើម្បីស្វែងរកការដាក់លក់ និងជួលអចលទ្រព្យដែលនៅជិតទីតាំងដែលអ្នកកំពុងតែប្រើប្រាស់កម្មវិធីនេះ។

ស្វែងរកអចលនទ្រព្យលក់ និងជួល / Listing Search

៣. វាស់ទំហំដី/Fields Area Measure

នេះគឺជាលក្ខណៈពិសេសបំផុតរបស់កម្មវិធីមួយនេះ នោះគឺការវាស់ទំហំដីតាមទូរស័ព្ទដៃ ដែលមិនត្រឹមតែងាយស្រួលទេ ថែមទាំងប្រើប្រាស់ដោយឥតគិតថ្លៃផងដែរ។ កម្មវិធីមួយនេះមិនធ្លាប់មានពីមុនមកទេនៅប្រទេសកម្ពុជាយើង ហើយកម្មវិធីដែលបង្កើតនៅក្រៅប្រទេសថែមទាំងត្រូវការចំណាយលុយទិញផងដែរ។

មុខងារ និងការប្រើប្រាស់

១. ស្ថិតនៅទីតាំងកន្លែងដែលអ្នកចង់ធ្វើការវាស់ដី (នៅក្នុងផែនទី) ដោយចាប់ទាញ សញ្ញារង្វង់មូលត្រង់ចំណុចដែលអ្នកចាប់ផ្តើមចង់វាស់ រួចចុចលើពាក្យ Ok បន្ទប់មកអូសទៅទីតាំងដីបន្ទាប់ភ្ជាប់គ្នាជា ៣ជ្រុង ឬ៤ជ្រុង នោះទំហំដីនឹងបង្ហាញនៅលើផ្ទៃអេក្រង់ខាងលើជាមិនខាន។

២.អ្នកក៏អាចវាស់ទំហំដីនៅទីតាំងផ្សេងៗបានដែរ ដោយគ្រាន់តែរំកិលម្រាមដៃ ស្វែងរកនៅលើផែនទីទីតាំងដែលអ្នកចង់រកតែប៉ុណ្ណោះ ហើយធ្វើការវាស់វែងតាមរបៀបដដែលខាងលើ។

វាស់ទំហំដី/Fields Area Measure

៤. ផែនទីបញ្ជីទីតាំងអចលទ្រព្យលក់ និងជួល/Listing Map

មិនខុសពី Menu ទី២ ប៉ុន្មាននោះទេ តែ Menu ចុងក្រោយនេះអាចឱ្យអ្នកស្វែងរកអចលនទ្រព្យ លក់ ឬជួលនៅក្នុងផែនទីទីតាំងដោយផ្ទាល់តែម្តង។

មុខងារ និងការប្រើប្រាស់

គ្រាន់តែអ្នកបើកនៅលើ Menu នេះវានឹងលោតទីតាំងលើផែនទី និងសញ្ញាមូលគ្រាប់ក្រហមដែលមានលេខផងដែរ។ ដោយពណ៌ក្រហមនេះបញ្ជាក់ថាទីតាំង ឬតំបន់នេះមានការដាក់លក់ ឬជួលអចលទ្រព្យ។ ឯលេខដែលមាននៅក្នុងសញ្ញាពណ៌ក្រហមនេះ បញ្ជាក់ពីចំនួនអចលទ្រព្យដែលបានដាក់លក់ ឬជួលក្នុងតំបន់ពណ៌ក្រហម។ បន្ទាប់ពីចុចចំទីតាំងដែលអ្នករើសរួចមក វានឹងលោតរូបនៅលើអេក្រង់ពីការដាក់លក់ ឬជួលនៅពីមុខតែម្តង។ ប្រសិនជាចង់មើលពត៌មានលម្អិតអ្នកអាចចុចលើរូបនេះ ដើម្បីឱ្យបង្ហាញពីព័ត៌មានទាំងអស់នៃការដាក់លក់ ឬជួលអចលទ្រព្យមួយកន្លែងនេះ។

បញ្ជីទីតាំងអចលទ្រព្យលក់ និងជួល/Listing Map

ដោយសារតែកម្មវិធីនេះពិតជាមានប្រយោជន៍ធំធេងណាស់ សម្រាប់អ្នកដែលប្រកបមុខរបរទាក់ទងនឹងផ្នែកអចលទ្រព្យនេះ លោកអ្នកក៏អាចប្រើប្រាស់កម្មវិធីនេះបានដូចគ្នាតាមទូរស័ព្ទដៃដោយឥតគិតថ្លៃផងដែរតា​មរយៈលីងខាងក្រោមនេះ៖

សម្រាប់ iOS: https://itunes.apple.com/app/id1329326284

សម្រាប់ Android : https://play.google.com/store/apps/details?id=com.khmerhome.app ៕ 

កម្មវិធី ​Khmerhome
កម្មវិធី ​Khmerhome

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]