យោងតាមប្រភពព័ត៌មាន ចាំង-ខាល់ឈឺ បានឲ្យដឹងថា មានមនុស្សមួយក្រុមដែលរស់នៅកន្លែងចាក់សំរាម បានស្រុះស្រួលគ្នា បង្កើតជាក្រុមភ្លេងមួយ ហើយបានដាក់ឈ្មោះថា Landfill Harmonic នៅទីក្រុង Paraguay ភាគខាងត្បូងនៃសហរដ្ឋអាមេរិក ដែលឧបករណ៍ភ្លេងរបស់ពួកគេធ្វើឡើងពីសំរាម។

Paraguay គឺជាក្រុងមួយដែលនៅពីលើគំនរសំរាម។ អ្នកប្រមូលសំរាមបាន រើសយកសំរាមណាដែលមានលក្ខណៈល្អ អាចយកទៅកែច្នៃវិញបាន យកមកច្នៃជា ឧបករណ៍ភ្លេងផ្សេងៗជាច្រើន។ នៅពេលដែលពួកមានឧបករណ៍ភ្លេង រៀងៗខ្លួនហើយ អ្នកដឹកនាំវង់ភ្លេង បានអញ្ចើញគ្រូបង្ហាត់ភ្លេង និងរៀបចំ កម្មវិធីមួយសំរាប់បង្រៀនពួកគេទាំងនោះ។

អ្នកដែលច្នៃសំរាម ឲ្យទៅជាឧបករណ៍ភ្លេងដ៏អស្ចារ្យនេះ មានពីរនាក់គឺលោក Szaran និង Fabio ដែលបានធ្វើឡើងនូវឧបករណ៍ភ្លេង វីយ៉ូឡុង ដែលមានសំលេងដ៏ពីរោះ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះក្រុមភ្លេងមួយនេះ? សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]