ភ្នំពេញ៖ ប្រិយមិត្តដែលជាអ្នកគាំទ្រ ច្បាស់ជាជ្រាបហើយថាតារាចម្រៀងរួមទ្រនំផលិតកម្មរស្មីហង្សមាស លោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត គឺជាកំពូលតារាតារាចម្រៀងលំដាប់ប្រទេសដែលសាងកេរ្តិ៍ឈ្មោះល្បីល្បាញ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ជាមួយនឹងសមត្ថភាពដ៏មិនធម្មតារបស់ពួកគេ។

ជាក់ស្តែង កាលពីថ្មីៗនេះផងដែរ នៅលើបណ្តាញសង្គម ស្រាប់តែឃើញគណនី​យូធូបមួយបានបង្ហោះ វីឌីអូរបស់លោក ខេមរៈ សិរីមន្ត បានច្រៀងចម្រៀង​Coverបទមរតកដើមមួយបទ មានចំណងជើងថា «បុប្ផាឈៀងម៉ៃ» ដែលទទួលការសរសើរមិនដាច់ពីមាត់នោះទេ ពីសំណាក់អ្នកគាំទ្រ។

យ៉ាងណាមិញ ស្របពេលជាមួយគ្នានេះដែរ សម្រាប់បទមរតកដើម «បុប្ផាឈៀងម៉ៃ» នេះ គឺជាបទចម្រៀងមួយបទ ដែលកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ធ្លាប់Coverដូចគ្នា ប៉ុន្តែលោកបានCoverបទនេះ ជាយូរណាស់មកហើយ។

ដូច្នេះហើយ ទាំងនេះទើបធ្វើឲ្យមហាជនមួយចំនួនក៏ដូចជាអ្នកគាំទ្រ ពិបាកនឹងសម្រេចចិត្តថា រវាងកំពូលតារាចម្រៀង Cover បទដូចគ្នាទាំងពីរដួងនេះ ម្នាក់ណាច្រៀងបទចម្រៀងនេះពិរោះជាងគេនោះទេ ព្រោះថាអ្នកទាំងពីរសុទ្ធសឹងតែមានសម្លេងពីរោះមិនធម្មតាផ្សេងៗពីគ្នា៕

កុំឲ្យខាតពេលយូរ តោះជួយដាក់ពិន្ទុ ថាតើរវាងកំពូលតារាទាំងពីរដួងនេះ ម្នាក់ណាច្រៀងបទនេះពីរោះជាងគេ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

ព្រាប សុវត្ថិ
ខេមរៈ សិរីមន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ